ព័ត៌មានជាតិ
ទឹកជំនន់ទន្លេមេគង្គហក់ឡើង បណ្ដាលឱ្យប៉ះពាល់ដល់ផលដំណាំ និងផ្លូវ ក្នុងស្រុកស្ទឹងត្រង់
ដោយសារទឹកទន្លេមេគង្គ ហក់ឡើងជាបន្តបន្ទាប់ បានបណ្ដាលឱ្យប៉ះពាល់ដល់ដំណាំពោត និងផ្លូវ ក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

លោក បាន ស្រេង អភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ បានឱ្យដឹងថា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ លោក បានដឹកនាំ លោកអភិបាលរង ការិយាល័យពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន សហការជាមួយក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យស្ថានភាពដំណាំស្រូវ ពោត ដែលកំពុងរងប៉ះពាល់ ដោយសារការហក់ឡើងនៃទឹកទន្លេមេគង្គ ស្ថិតនៅឃុំពាមកោះស្នា និងឃុំខ្ពបតាងួន។

ក្នុងនោះផងដែរ ហេដ្ឋារចនាសម្ព័ន្ធមានផ្លូវដីប្រវែងប្រហែល៣០០ម៉ែត្រ ពីភូមិអន្លង់សំឡី ទៅភូមិឈើទើ ក្នុងឃុំខ្ពបតាងួន ត្រូវបានទឹកហូរច្រោះដាច់ បច្ចុប្បន្នប្រជាពលរដ្ឋធ្វើដំណើរដោយឆ្លងទូក ៕
អត្ថបទនិងរូបភាព៖ ឡេក ចាន់ពេជ្រ





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


