ព័ត៌មានជាតិ
ថវិកា១០ម៉ឺនដុល្លាររបស់ស្ថានទូតចិនបានប្រគល់ឱ្យអាជ្ញាធរខេត្តឧត្តរមានជ័យ ដើម្បីជួយជនភៀសសឹក
ស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានប្រគល់ជំនួយជាថវិកាចំនួន ១០ម៉ឺនដុល្លារ ដល់រដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារបញ្ហាសង្គ្រាមនៅតំបន់ព្រំដែន ហើយកំពុងរស់នៅក្នុងជំរុំជនភៀសខ្លួន ពិសេសការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលរងផលប៉ះពាល់ដោយគ្រាប់ផ្លោងរបស់យោធាថៃ។

ជំនួយនេះត្រូវបានតំណាងស្ថានទូតចិន ប្រគល់ឱ្យលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ ដែលជាជំនួយមនុស្សធម៌ មានបំណងជួយដល់ការរៀបចំមណ្ឌលសុវត្ថិភាពជនភៀសសឹក និងជួសជុលផ្ទះប្រជាពលរដ្ឋ និងវត្តអារាម ដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា។

ការផ្ដល់ជំនួយរបស់ស្ថានទូតចិនពេលនេះ គឺបានធ្វើឡើងតាមការសន្យារបស់ឯកអគ្គរដ្ឋទូតចិន លោក វ៉ាង វិនពីន ដែលបានប្រកាសថា ស្ថានទូតចិនប្រចាំកម្ពុជា នឹងផ្តល់ជំនួយដល់ប្រជាពលរដ្ឋនៅទីតាំងជនភៀសខ្លួន ដើម្បីជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារបញ្ហាសង្គ្រាមនៅតំបន់ព្រំដែន បន្ទាប់ពីលោក វ៉ាង វិនពីន បានចុះទៅមើលដោយផ្ទាល់ដល់ទីតាំងស្នាក់របស់ជនភៀសសឹកកម្ពុជា ដែលបានរត់គេចពីការវាយប្រហារដោយអាវុធពីសំណាក់យោធាថៃក្នុងការឈ្លានពានមកលើកម្ពុជា កន្លងមក។

អភិបាលខេត្តឧត្តរមានជ័យ លោក មាន ចាន់យ់ាដា បានអរគុណចំពោះលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានផ្ដល់ជំនួយមនុស្សធម៌ចំនួន១០ម៉ឺនដុល្លារអាមេរិកនេះ ដល់ជនភៀសខ្លួននៅក្នុងខេត្តឧត្តរមានជ័យ។
ការផ្ដល់ជំនួយរបស់ស្ថានទូតចិន ត្រូវបានគេមើលឃើញថា មិនត្រឹមជាក្ដីអាណិតអាសូរចំពោះជនភៀសសឹកប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញពីមិត្តភាពរឹងមាំរវាងប្រជាជនចិន និងប្រជាជនកម្ពុជា ដែលតែងតែឈរជើងគាំទ្រនៅពេលមានស្ថានភាពការលំបាក៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


