Connect with us

ព័ត៌មានជាតិ

អភិបាល​ខណ្ឌ​៧មករា ចុះ​សួរ​សុខទុក្ខ និង​ប្រគល់​អំណោយ​ជូន​ពលករ ត្រឡប់​មក​ពី​ប្រទេស​ថៃ

បានផុស

នៅ

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌ៧មករា បានចុះសំណេះសំណាលនិងសួរសុខទុក ដល់បងប្អូនប្រជាពលរដ្ឋ ដែលជាពលកនៅប្រទេសថៃ វិលត្រឡប់មកវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែងនារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានដឹកនាំក្រុមការងារខណ្ឌ ចុះទៅសួរសុខទុក្ខ និងប្រគល់​អំណោយ​ជូន​ប្រជាពលរដ្ឋ​មួយគ្រួសារ ដែល​ជា​ពលករ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ហើយបច្ចុប្បន្នកំពុងស្នាក់នៅផ្ទះសាច់ញាតិ ស្ថិតក្នុងសង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា។

ក្នុង​ឱកាស​នោះ លោកអភិបាលខណ្ឌ៧មករា បានបញ្ជាក់ថា ការចុះសួរសុខទុក្ខនេះ គឺស្របតាមការណែនាំ និងការយកចិត្តទុកដាក់ពីសំណាក់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលតែងតែគិតគូរពីសុខទុក្ខ ដល់ប្រជាពលរដ្ឋជានិច្ច។ ក្នុងការចុះសំណេះសំណាលនេះដែរ លោកអភិបាលបាននាំអំណោយសម្ភារៈប្រគល់ជូនរួមមាន អង្ករ ទឹកត្រីទឹកស៉ីអ៉ីវ មី ត្រីខ និងវត្ថុប្រើប្រាស់ចាំបាច់ មួយចំនួន ។

ក្រៅ​ពី​នេះ លោក ថេង សុថុល ក៏បានជួយសម្រួលធ្វើ ការងារនិងឯកសារមួយចំនួន ដែលពួកគាត់បានបាត់ និងផ្ដល់នូវបណ្ណសមធម៌ ដើម្បីឲ្យគ្រួសារពួកគាត់អាចទទួលបានសិទ្ធិ និងអត្ថប្រយោជន៍សង្គមតាមច្បាប់។ ការចូលរួមនេះ ជាសញ្ញាបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន ក្នុងការចូលជួយពលករ និងគ្រួសារដែលកំពុងប្រឈមមុខបញ្ហាជីវភាព៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម