ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ ជំរុញវិនិយោគិនចិនបណ្តាក់ទុននៅកម្ពុជា ខណៈមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់
ទេសរដ្ឋមន្រ្តី លី ធុជ ជំរុញ និងលើកទឹកចិត្តដល់វិនិយោគិនចិន ពិចារណាសិក្សាពីលទ្ធភាពក្នុងការវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត ខណៈបច្ចុបន្ន មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដែលនឹងបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូន ជាពិសេស ទទួលបានការលើកចិត្តខ្ពស់ពីរដ្ឋាភិបាល។

ការជំរុញនេះ ធ្វើឡើងនាឱកាស ទេសរដ្ឋមន្រ្តី លី ធុជ ជាប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ច សង្គម សម្រាប់តំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិក (អេស្កាប់) បានឡើងថ្លែងអំពីសក្តានុពល និងកាលានុវត្តភាពនៃការវិនិយោគនៅកម្ពុជា ក្នុងវេទិកាវិនិយោគនៅកម្ពុជា ជូនចំពោះអ្នកវិនិយោគិនចិន ដែលរៀបចំដោយគណៈកម្មការរៀបចំមហោស្រពម៉ាយីហោចិនលើកទី១៩ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២៥ នៅទីក្រុងស៊ិនជិន ប្រទេសចិន។
លោកគូសបញ្ជាក់ថា កម្ពុជា និងចិន គឺជាបងប្អូនល្អ និងមិត្តភក្តិពិតប្រាកដ ហេតុដូចច្នេះ កម្ពុជាស័ក្តិសមជាដៃគូវិនិយោគដ៏ល្អរបស់វិនិយោគិនចិន។ លោកបានសង្កត់ធ្ងន់ថា៖« កម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានហេដ្ឋរចនាសម្ព័ន្ធប្រកបដោយគុណភាព រួមទាំងផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ព្រលានយន្តហោះ ប្រព័ន្ធគមនាគមន៍ អគ្គីសនី បណ្តាញចែកចាយទឹកស្អាត និងកម្លាំងពលកម្មវ័យក្មេងនិងសកម្ម»។ លើសពីនេះ កម្ពុជាមានច្បាប់វិនិយោគលើកទឹកចិត្តវិនិយោគិន ដែលផ្តល់អំណោយផលយ៉ាងខ្លាំង ដល់ការវិនិយោគលើកគ្រប់វិស័យនៅកម្ពុជា ជាពិសេសកម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ជូនចំពោះវិនិយោគិនទាំងអស់ ទទួលបាននូវកិច្ចការពារ ឱកាសវិនិយោគយ៉ាងច្រើនសន្ធឹកសន្ទាប់ និងជំនឿទុកចិត្តសម្រាប់ការវិនិយោគនៅកម្ពុជា ដើម្បីឱ្យការធ្វើអាជីវកម្មរបស់វិនិយោគិនមានការរីកចម្រើនប្រកបដោយសុចរិតភាព។
ឈរលើមូលដ្ឋានេះ ទេសរដ្ឋមន្រ្តី លី ធុជ លើកទឹកចិត្តដល់វិនិយោគិនទាំងអស់ ឱ្យពិចារណាសិក្សាពីលទ្ធភាពក្នុងការវិនិយោគបន្ថែមនៅកម្ពុជា ដើម្បីជំរុញការវិនិយោគដោយផ្ទាល់នៅកម្ពុជា ជាពិសេសរួមចំណែកក្នុងការអនុវត្ត “គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ” របស់រដ្ឋាភិបាលចិន និង “កិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន”។
ក្នុងវេទិកានោះ លោក លី ធុជ បានលើកឡើងអំពីទំនាក់ទំនងជាប្រវត្តិសាស្រ្ត និងប្រពៃណីរវាងប្រទេស និងប្រជាជននៃកម្ពុជា-ចិន ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ប្រទេសចិន ក្នុងដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។

លោកបន្តថា រយៈពេល ៦៧ឆ្នាំ នៃចំណងការទូតជាផ្លូវការចាប់ពីឆ្នាំ ១៩៥៨ កម្ពុជា-ចិន បានពង្រឹង និងពង្រីកនូវចំណងមិត្តភាព ឱ្យកាន់តែស៊ីជម្រៅ កាន់តែជិតស្និទ្ធ កាន់តែរឹងមាំ ជាមិត្តដែកថែប ដើម្បីបម្រើឱ្យផលប្រយោជន៍នៃប្រជាជន និងប្រជាជាតិទាំងពីរ។ ជាពិសេស ក្នុងដំណើរទស្សនកិច្ចជាច្រើនលើករបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៩ បានធ្វើឱ្យទំនាក់ទំនងកម្ពុជានិងចិន ឈានដល់ការបង្កើត «ភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន»៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


