ព័ត៌មានជាតិ
កម្លាំងតម្រួតថៃរាយលួសបន្លាចូលដីកម្ពុជាក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
កម្លាំងប្រដាប់ដោយអាវុធរបស់ថៃ បានបន្តរំលោភបំពានបទឈប់បាញ់ ដោយធ្វើសកម្មភាពរាយលួសបន្លាលើដីកម្ពុជាក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។

ថ្លែងឱ្យដឹងនាវេលារសៀលថ្ងៃទី១៣ ខែសីហានេះ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ថា កាលពីថ្ងៃទី១២ និងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃ ប្រដាប់ដោយអាវុធ បានធ្វើសកម្មភាពចូលមកត្រួតពិនិត្យនៅទល់មុខច្រកជោគជ័យ ដោយបានលួសបន្លា ថែមទាំងបានដាក់កង់ឡាននៅក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សកម្មភាពឈ្លានពាននេះ ត្រូវបានលោកស្រី ម៉ាលី សុជាតា ប្រាប់ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌនូវរាល់សកម្មភាពដែលបានរំលោភបំពានបទឈប់បាញ់ ព្រមទាំងស្មារតីឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រោមការចូលរួមសង្កេតការណ៍ដោយម៉ាឡេស៊ី សហរដ្ឋអាមេរិក និងតំណាងប្រទេសចិន។
អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសរំលេចឡើងវិញនូវការព្រមព្រៀងគ្នាដោយភាគីកម្ពុជា និងថៃ ដែលបានឯកភាពគ្នារក្សាកម្លាំងយោធារបស់ខ្លួនក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនឈរជើងក្នុងពេលព្រៀងបទឈប់បាញ់បានចូលជាធរមាននៅម៉ោង១២យប់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ពិសេសមិនត្រូវចល័តកងទ័ពរបស់ខ្លួនរាប់ទាំងការដើរល្បាតទៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ។

បើតាមលោកស្រីអ្នកនាំពាក្យ ក្នុងកិច្ចប្រជុំ GBC កន្លងទៅ ភាគីទាំងពីរ ក៏ព្រមព្រៀងគ្នាមិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយ ដែលនាំឱ្យមានភាពតានតឹងឡើងវិញផងដែរ រាប់ទាំងការមិនសាងសង់ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា ឬលេណដ្ឋានហួសពីដែនរបស់ខ្លួនឡើយ។ ដូច្នេះសកម្មភាពរាយលួសបន្លាដោយកម្លាំងតម្រួតថៃចូលដីកម្ពុជាក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ លោកស្រី ចាត់ទុកថា ជាការរំលោភបំពានបទឈប់បាញ់រវាងប្រទេសទាំងពីរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


