ព័ត៌មានជាតិ
មន្រ្តីកសិកម្ម ចុះជួយសម្របសម្រួលតម្លៃស្រូវស្រង៉ែឲ្យមានតម្លៃសមរម្យដល់កសិករក្នុងខេត្តបាត់ដំបង
កសិករនៅក្នុងស្រុកសង្កែ និងស្រុកមោងឫស្សីបានប្រឈមឈ្មួញទទួលទិញស្រូវក្នុងតម្លៃទាបគឺចន្លោះពី ៧២០ ទៅ ៧៣ ០ រៀល ក្នុងមួយគីឡូក្រាម ដែលតម្លៃនេះធ្វើឲ្យពលរដ្ឋពុំសូវបានផលចំណេញក្នុងការផលិត និងមានផលប៉ះពាល់ដល់ជីវភាពគ្រួសាររស់នៅប្រចាំថ្ងៃ ខណះការដាំដុះនិងថែទាំនៅមិនទាន់បានទូទាត់សងគេនៅឡើយ។
កសិករក្នុងស្រុកសង្កែ និងស្រុកមោងឫស្សីក្នុងខេត្តបាត់ដំបងបានប្រាប់កម្ពុជាថ្មីកាលពីចុងថា ទិន្នផលស្រូវរបស់ពួកគាត់ ចាប់ផ្តើមពីការដាំដុះ ថែទាំ ប្រមូលផលសុទ្ធចំណាយថវិកាទាំងអស់ ហើយកសិករខ្លះក៏នៅជំពាក់គេខ្លះ និងខ្លះទៀតនៅជំពាក់ទាំងស្រុង សំអាងលើការលក់ស្រូវរួចទើបទូទាត់សងគេ។ ក្រៅពីនេះក៏បានសេសសល់ខ្លះដើម្បីទ្រទ្រង់លើជីវភាពពីគ្រួសារប្រចាំថ្ងៃ បើសិនជាតម្លៃស្រូវត្រូវបានឈ្មួញឲ្យតម្លៃបានត្រឹមចន្លោះ ៧២០ ទៅ ៧៣០ រៀលក្នុងមួយគីឡូក្រាម គ្រាន់តែទូទាត់សងគេ វាចង់អស់ទៅហើយ។

អ្នកស្រី ចាន់ សុីណា នៅភូមិសំបុកអក ក្នុងស្រុកសង្កែ ខេត្តបាត់ដំបងបានលើកឡើងថា បើសិនជាស្រូវស្រង៉ែរបស់អ្នកស្រី និងអ្នកភូមិជាមួយគ្នា ឈ្មួញឲ្យតម្លៃបានត្រឹម ៧៣០ រៀល ក្នុងមួយគីឡូក្រាម គឺចំណូលពីការលក់ស្រូវនេះស្ទើរមិនបានសល់ផង បើទូទាត់លើការជំពាក់គេផងនោះ។
អ្នកស្រីបន្តថា” បើលក់បានត្រឹម ៧៣០ រៀល ក្នុងមួយគីឡូក្រាម គ្រាន់តែខ្ញុំដើរសងគេចង់អស់បាត់ទៅហើយ មានអីសល់ទៀត បានត្រឹមកាន់លុយដើរសងគេ បើទោះនៅសល់ក៏តិចតួចដែរ”។
អ្នកស្រីបន្តថា «ខាងក្រុមការងារក្រសួងកសិកម្មបានជួយសម្របសម្រួលតម្លៃហក់បាន ៨០០ រៀល ក្នុងមួយគីឡូក្រាម ពេលនោះខ្ញុំត្រេកអរស្ទើរនិយាយមិនចេញ ហើយការចុះសម្របសម្រួលរបស់ក្រុមការងារក្រសួង ក៏បានមកទាន់ពេលទៀត កុំអីខ្ញុំនិងអ្នកភូមិលក់ខាតមិនស្ទើរទេ។ ពួកខ្ញុំពិតជាត្រេកអរណាស់ចំពោះការយកចិត្តទុកដាក់ពីក្រសួងកសិកម្ម»។



មិនខុសគ្នាប៉ុន្មានពីកសិកររស់នៅក្នុងឃុំព្រៃតូច កសិករនៅក្នុងស្រុកមោងឫស្សីបានលើកឡើងថា ស្រូវពួកគាត់ឈ្មួញទទួលទិញបានត្រឹមតែ ៧២០ រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម តែពួកគាត់មិនព្រមលក់ បើលក់ទៅក៏មិនបានសល់ផលចំណេញប៉ុន្មានដែរ។ ខណះពួកគាត់ថា ទម្រាំបានប្រមូលផល មានការចំណាយច្រើន។ ប៉ុន្តែជាសំណាងល្អស្រូវពួកគាត់លក់បាន ៨០០ រៀល ក្នុងមួយគីឡូក្រាម ដែលតម្លៃនេះអាចទទួលយកបាន ខណះការឡើងតម្លៃនេះតាមរយះក្រុមការងាររបស់ក្រសួងកសិកម្មបានចុះមកសម្របសម្រួលនិងបានគៀងគរខាងរោងម៉ាសុីកិនស្រូវឲ្យមកជួយទិញស្រូវពីកសិករ ឲ្យមានតម្លៃសមរម្យជាងឈ្មួញ ដោយក្នុងមួយគីឡូក្រាមយ៉ាងហោច ៨០០រៀល ក្នុងមួយគីឡូក្រាម។
កសិកររស់នៅក្នុងឃុំព្រៃតូច ក្នុងស្រុកមោងឫស្សី គឺអ្នកស្រី សុខខែម បាននិយាយទាំងអ៊ួលដើមកថា អ្នកស្រីរំភើបចិត្តណាស់ ដែលក្រុមការងារមកពីក្រសួងកសិកម្មបានមកជួយអន្តរាគមន៍លើតម្លៃស្រូវ ដែលឈ្មួញឲ្យតម្លៃត្រឹមតែ ៧២០ រៀលប៉ុណ្ណោះក្នុង មួយគីឡូក្រាម ដែលតម្លៃនេះធ្វើឲ្យកសិករជាច្រើនខកចិត្តយ៉ាងខ្លាំង។
សម្រាប់អ្នកស្រី សុខខែម “ពេលខ្ញុំបានឮថាក្រុមការងារ ក្រសួងកសិកម្មប្រាប់ថា ស្រូវលក់បាន ៨០០ រៀល ខ្ញុំអរស្ទើរហូរទឹកភ្នែកដោយមិនដឹងខ្លួន ព្រោះតម្លៃនេះទាំងខ្ញុំទាំងកសិករផ្សេងអាចទទួលយកបានគ្រប់គ្នា”។
បើតាមមន្ត្រីកសិកម្មខេត្តបាត់ដំបង ក្រោយពីមានករណីកសិករក្នុងស្រុកសង្កែ និងស្រុកមោងឫស្សី បានប្រឈមនិងទីផ្សារតម្លៃស្រូវនេះ ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ បានធ្វើការ សម្របសម្រួលឲ្យរោងម៉ាស៊ីនកិនស្រូវមកប្រមូលទិញស្រូវស្រង៉ែដោយផ្ទាល់ពីប្រជាកសិករ នៅស្រុកសង្កែ និងស្រុកមោងឫស្សី ខេត្តបាត់ដំបង ហើយរហូតមកដល់ពេលនេះ តម្លៃបានប្រសើរឡើងមួយកម្រិតបន្ទាប់ពីរោងម៉ាស៊ីនមួយចំនួនទៅប្រមូលទិញដល់ទីវាល។
បើតាមលោក គង់ គា ក្រសួងនឹងបន្តកិច្ចខិតខំជួយសម្របសម្រួលឲ្យប្រជាកសិករ ទទួលបានតម្លៃសមរម្យ អាចទទួលយកបានដោយគ្រប់ភាគី។ ខណះក្រសួងគឺកំពុងពន្លឿនការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីជួយដល់កសិករបញ្ចៀស បញ្ហាប្រែប្រួលតម្លៃលើទីផ្សារតាមរយៈការដាំដុះតាមការចុះកិច្ចសន្យាធានាតម្លៃនិងទីផ្សារទុកមុនជាមួយដៃគូជាអ្នកទិញ៕
អត្ថបទ÷សៅ សារិទ្ធ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


