ព័ត៌មានជាតិ
កិច្ចប្រជុំវិសាមញ្ញ RBC កម្ពុជា-ថៃ ធ្វើឡើងថ្ងៃនេះ រំពឹងនឹងមានលទ្ធផលវិជ្ជមានថែមទៀត
នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ កម្ពុជា-ថៃ បានរៀបចំកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដែលប្រព្រឹត្តនៅខេត្តស្រះកែវ ប្រទេសថៃ។

តាមការបញ្ជាក់ឱ្យដឹងដោយអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៅថ្ងៃនេះ ភាគីកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងភាគីថៃ គឺដឹកនាំដោយឧត្តមសេនីយ៍ឯក Amarit Boonsuya មេបញ្ជាការកងទ័ពភូមិភាគទី១។

កិច្ចប្រជុំវិសាមញ្ញនេះ គឺធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំថ្នាក់លេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២១ ខែសីហា ម្សិលមិញ។

សម្រាប់កិច្ចប្រជុំថ្ងៃនេះ កម្ពុជា រំពឹងថា នឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត។ លោកស្រី ម៉ាលី សុជាតា លើកឡើងថា ការវិវត្តជាវិជ្ជមានជាបន្តបន្ទាប់ទាំងនេះនឹងអនុញ្ញាតឱ្យភាគីទាំងពីរអាចជំរុញការអនុវត្តបទឈប់បាញ់កាន់តែមានប្រសិទ្ធភាពពេញលេញ ដោយនាំមកនូវសន្តិភាព ស្ថិរភាព និងស្ថានភាពប្រក្រតីវិលត្រលប់មកវិញបានឆាប់រហ័ស៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


