ព័ត៌មានជាតិ
ផ្សារ«បក្សីរស់» នឹងផ្ដើមការសាងសង់នៅដើមខែកញ្ញា ជាប់ផ្សារធំតាកែវ
លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានឱ្យដឹងថា ដំណើរការសាងសង់ផ្សារ«បក្សីរស់» នៅទីតាំងជាប់ផ្សារធំតាកែវ ផ្នែកខាងកើត ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នឹងចាប់ផ្ដើមនៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះ។

ដោយឡែកបើតាមប្រភពពីសាលាខេត្តតាកែវ បានបង្ហាញដែរថា យោងតាមលិខិតរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលផ្ញើជូនលោកអភិបាលខេត្តតាកែវ ដោយសុំផ្ដល់កិច្ចសហការ បានឱ្យដឹងដែរថា គម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជំរុញខ្សែចង្វាក់តម្លៃសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី និងពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី សម្រាប់អនុវត្តគម្រោងសាងសង់ផ្សារ«បក្សីរស់»នេះ។

ក្នុងលិខិតដដែល បញ្ជាក់ថា គម្រោងការសាងសង់ផ្សារ«បក្សីរស់» នៅផ្សារតាកែវ គឺ មានទំហំបណ្ដោយ ១៨,៥ ម៉ែត្រ ទទឹង ៩,៨ ម៉ែត្រ និង កម្ពស់ ៦,៧ ម៉ែត្រ ២ ជាន់ និងត្រូវមានប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ហើយមានស្តង់លក់ និងទីតាំងពិឃាដបក្សីដែលចាប់សាងសង់ពីថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២៥ បញ្ចប់ការសាងសង់នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៦៕
អត្ថបទ ៖ វីរៈ



-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


