ព័ត៌មានជាតិ
ព្រឹកថ្ងៃនេះ កម្ពុជា-ថៃ បន្តកិច្ចប្រជុំវិសាមញ្ញ RBC លើកទី៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ កម្ពុជា-ថៃ បន្តរៀបចំនូវកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដែលប្រព្រឹត្តទៅដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

តាមការបញ្ជាក់ឱ្យដឹងដោយអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៅថ្ងៃនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺភាគីកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងភាគីថៃដឹកនាំដោយឧត្តមនាវីឯក អភិឆាត សាប់ប្រះសើត មេបញ្ជាការបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាត។

កិច្ចប្រជុំវិសាមញ្ញនេះ គឺធ្វើឡើងក្រោយកិច្ចប្រជុំថ្នាក់លេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលបានប្រព្រឹត្តទៅកាលពីម្សិលមិញ ថ្ងៃទី២៤ ខែសីហានោះ ហើយការបន្តកិច្ចប្រជុំជាវិសាមញ្ញនាព្រឹកថ្ងៃនេះ ក៏ជាកិច្ចប្រជុំលើកទី៣សម្រាប់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ។ ក្នុងនោះលើកទី១ រវាងយោធភូមិភាគទី៣ របស់កម្ពុជា និងបញ្ជាការដ្ឋានការងារច័ន្ទបុរី-ត្រាត របស់ថៃ កាលពីថ្ងៃទី១៦ ខែសីហា និងជាលើកទី២ កិច្ចប្រជុំ RBC រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងយោធភូមិភាទី១ របស់ថៃ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ប្រទេសថៃ។

ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃនៅព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហានេះ លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា កិច្ចប្រជុំវិសាមញ្ញ RBC ជាការបញ្ជាក់ឡើងវិញអំពីសារៈសំខាន់នៃការបន្តទំនាក់ទំនងឱ្យបានទៀងទាត់រវាងបណ្តាយោធាក្នុងតំបន់ និងបណ្តាយោធាភូមិភាគ ក៏ដូចជាអង្គភាពនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ធ្វើយ៉ាងណាជំរុញការដោះស្រាយរាល់បញ្ហាដោយសន្តិវិធី ដើម្បីបញ្ជៀសការប៉ះទង្គិចនានា ស្របតាមស្មារតីឯកភាពគ្នាក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។
សម្រាប់កិច្ចប្រជុំវិសាមញ្ញពេលនេះ កម្ពុជា សង្ឃឹមថា នឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដែលអនុញ្ញាតឱ្យភាគីទាំងពីរជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព និងពេញលេញ និងនាំមកវិញនូវសន្តិភាព ស្ថិរភាព និងស្ថានភាពប្រក្រតីភាពវិលត្រឡប់មកវិញបានឆាប់រហ័ស៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


