Connect with us

ព័ត៌មានជាតិ

ទោះ​ខេត្ត​បន្ទាយ​មាន​ជ័យ​មាន​សភាពការណ៍​តាន​តឹង​ខ្លះ​នៅ​ព្រំដែន ក៏​ដំណើរការ​ប្រឡង​បាក់ឌុប​នៅឆ្នាំ២០២៥ ​ប្រព្រឹត្ត​ទៅ​ធម្មតា

បានផុស

នៅ

បន្ទាយមានជ័យ ៖ ដំណើរ​ការ​ប្រឡង​បាក់​ឌុប​នៅ​ខេត្ត​បន្ទាយ​មានជ័យ ឆ្នាំ២០២៥នេះ ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោងទុករបស់ក្រសួងនិងមន្ទីរអប់រំ យុវជននិងកីឡា សហការនឹងរដ្ឋបាលខេត្តចាប់ពីថ្ងៃទី២៨សីហា​នេះ​ បើ​ទោះបី​ជា​នៅ​តាម​បន្ទាត់​ព្រំដែនកម្ពុជា ថៃ​នៃ​ឃុំអូរបីជាន់ មានសភាពការណ៍តានតឹងខ្លះក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើ​តាម​មន្ត្រីអាជ្ញាធរនិងជំនាញ​ឱ្យ​ដឹង​ថ្ងៃ​ទី​២៧ ខែសីហា ២០២៥។ ចំពោះការ​កាត់បើក​វិញ្ញាសា​ដំបូងនឹងធ្វើឡើងនៅមណ្ឌលវិទ្យាល័យសិរីសោភ័ណ នាម៉ោង៧:០០ព្រឹកថ្ងៃស្អែកទី២៨ខែសីហា។

លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យបាន​ឱ្យដឹងថា ខេត្ត​បន្ទាយមានជ័យសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យ​ប្រឡង​ថ្ងៃ២៨​ខែសីហា ឆ្នាំ ២០២៥ មានបេក្ខជនចុះឈ្មោះក្នុងបញ្ជីប្រឡងសរុប ៖ ៦.៥៥២ នាក់ / ស្រី ៣.៧២៥នាក់។

ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រសរុប ១.៨២៥នាក់ / ស្រី ១.១០៧នាក់ ។ ថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន៤.៧២៧នាក់/ស្រី២.៦១៨នាក់ ។

មានចំនួន៨មណ្ឌល : ដែលថ្នាក់វិទ្យាសាស្ត្រមាន៣ មណ្ឌល គឺ ១.មណ្ឌលហ៊ុនសែនសូភី ២.មណ្ឌលវិទ្យាល័យហ៊ុនសែន ខ្លាកូន ៣.មណ្ឌលសាកលវិទ្យាល័យជាតិមានជ័យ។ និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន៥មណ្ឌល គឺ៤-មណ្ឌលវិទ្យាល័យសិរីសោភ័ណ ។៥ -មណ្ឌលវិទ្យាល័យសម្តេចឪ ។ ៧.មណ្ឌលសកលវិទ្យាល័យ UME ។៧-មណ្ឌលវិទ្យាល័យអូអំបិល និង៨-មណ្ឌលអនុវិទ្យាល័យទឹកថ្លា។

បេក្ខជន នារីចំណេះទូទៅរដ្ឋនិងឯកជនត្រូវប្រឡងនៅមណ្ឌល៦ ខាងលើ លើកលែងបេក្ខជនបំពេញវិជ្ជានិងស្វៃរិន ប្រឡងនៅមណ្ឌលអនុវិទ្យាល័យទឹកថ្លា។

លោក​ ឈូ ប៊ុនរឿង បាន​ឱ្យ​ដឹង​ផង​ដែរថា ចំពោះបេក្ខជន​ដែល​មានឈ្មោះប្រឡងបាក់ឌុបឆ្នាំ២០២៥ នៅ​ខេត្តបន្ទាយមានជ័យមាន​បេក្ខជនរងគ្រោះ​ដោយសារទាហានថៃរាយបន្លាលួសព័ទ្ធ​យក​ផ្ទះពលរដ្ឋ​នៅភូមិជោគជ័យ ដែរឬអត់ លោកបានឆ្លើយថា នៅទី​នៅ​មិន​ទាន់​មានថ្នាក់វិទ្យាល័យ​តែ​ទោះ​ជា​យ៉ាងណា​លោកនឹង​ឱ្យខាងការិយាល័យអប់រំធ្វើការសិក្សា។

ទាក់ទងនឹងដំណើរការប្រឡងនេះ លោកច័ន្ទ ម៉ារ៉ាដូណា ប្រធានក្រុមការងារអង្គភាពប្រឆាំង​អំពើពុករលួយ​ប្រចាំ​ខេត្ត​នេះ​ក៏មាន​ក្រុមការងារ​អង្កេតការ​របស់​ផងដែរ។

លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ​ដែល​ដឹក​នាំ​ប្រជុំ​ត្រៀម​ប្រឡង​នៅសាលាខេត្តនិងចុះពិនិត្យស្ថានភាពតាមមណ្ឌលកន្លងមក ក៏ដូចជាចូលរួមប្រជុំជាមួយប្រតិភូក្រសួងអប់រំ គណៈមេប្រយោគ អប្បមាទ​ទូទាំង​ប្រទេសនិងខេត្ត ក៏ដូចជាអ្នកសង្កេតការណ៍នៃអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ កាលពីថ្ងៃទី២៦ ខែសីហា បានមានប្រសាសន៍ថា គឺ​ធ្វើ​ឡើង​ដើម្បី​ឱ្យ​ការប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយ​ភូមិ(បាក់ឌុប) ឆ្នាំ២០២៥ ប្រព្រឹត្តទៅបានល្អ មានប្រសិទ្ធភាព និងស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាពនិងស្របតាមការណែនាំរបស់ក្រសួងអប់រំ យុវជននិងកីឡា ទើបលទ្ធផលប្រឡងអាចទទួលយកបាន៕

ដោយ ៖ អ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម