ព័ត៌មានជាតិ
បេក្ខជនភៀសសឹក៦នាក់ អនុញ្ញាតឲ្យប្រឡងនៅខេត្តផ្សេងៗ ខណៈបេក្ខជនខេត្តឧត្តរមានជ័យប្រឡងនៅស្រុកពួកខេត្តសៀមរាប
ក្រសួងអប់រំយុវជន និងកីឡា បានអនុញ្ញាតឱ្យបេក្ខជនភៀសសឹកចំនួន៦នាក់ប្រឡងនៅតាមខេត្តផ្សេងៗ និងបេក្ខជនមកពីខេត្តឧត្តមានជ័យ ត្រូវប្រឡងនៅស្រុកពួក ខេត្តសៀមរាបវិញ។ ចំណែកបេក្ខជនខេត្តព្រះវិហារត្រូវប្រឡងនៅទីរួមខេត្តមិនមានការផ្លាស់ប្តូរទេ។

បើតាមលោកបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានឱ្យដឹងថា សង្គ្រាមឈ្លានពានដែលបង្កឡើងដោយភាគីថៃ មានបេក្ខជនភៀសសឹកចំនួន៦នាក់ប៉ុណ្ណោះ ក្នុងនោះខេត្តព្រះវិហារ៤រូបនិងខេត្តឧត្តរមានជ័យ២រូបបានប្រឡងនៅតាមខេត្តផ្សេងៗ ក្នុងនោះនៅភ្នំពេញ២នាក់ បាត់ដំបង១នាក់ ពោធិសាត់២នាក់និងកំពង់ស្ពឺ១នាក់។

ចំពោះបេក្ខជនប្រឡងបាក់ឌុបមកពីខេត្តឧត្តរមានជ័យ ក្រសួងបានរៀបចំឱ្យប្រឡងនៅស្រុកពួក ខេត្តសៀមរាបដោយរដ្ឋបាលខេត្តឧត្តរមានជ័យសម្របសម្រួលដឹកជញ្ជួនបេក្ខជនមកប្រឡងហើយស្នាក់នៅតាមសាលារៀនចំនួន៤ស្រុកពួកខេត្តសៀមហើយក្រសួងបានឧបត្ថម្ភថវិកាដល់បេក្ខជនក្នុង១នាក់១០ម៉ឺនរៀល និងផ្តល់ថវិកាដល់បេក្ខជនខេត្តព្រះវិហារក្នុង១នាក់៥ម៉ឺនរៀលសម្រាប់ការស្នាក់នៅ ការធ្វើដំណើរ និងហូបចុក ក្នុងរយៈពេល២ថ្ងៃដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគេចូលរួមប្រឡងប្រកបដោយសុវត្តិភាព និងមានភាពកក់ក្តៅ។ ក្រៅពីផ្តល់កន្លែងស្នាក់នៅ ថវិកា និងអាហារ
ក្រសួងក៏មានការជួយឧបត្ថម្ភបន្ថែមទៀតសម្រាប់បេក្ខជនខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យផងដែរ ដើម្បីជួយលើកទឹកចិត្តដល់ប្អូនៗឱ្យបានប្រឡងជាប់ច្រើនយ៉ាងហោចណាស់៨០%។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា ក្នុងការជួយឧបត្ថម្ភថវិកាដល់បេក្ខជនខេត្តឧត្តរមានជ័យ និងបេក្ខជនខេត្តព្រះវិហារនេះក្រសួងគ្រោងចំណាយថវិកាប្រមាណ១ពាន់លានរៀល។ ចំណែកមីជាការជួយឧបត្ថម្ភពីសប្បុរសជន។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨សីហា ២០២៥ មានបេក្ខជនចុះឈ្មោះសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ចែកជា២៤១ មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤ ៥១៩នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦ ៩២៣ នាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


