ព័ត៌មានជាតិ
អភិបាលខេត្តតាកែវប្រកាសផ្ដល់រង្វាន់លើកទឹកចិត្តដល់បេក្ខជនដែលប្រឡងបាននិទ្ទេសAនៅឆ្នាំ២០២៥នេះ
លោក វី សំណាង អភិបាលនៃគណអភិបាលខេត្តតាកែវ បានប្រកាសថានឹងផ្ដល់រង្វាន់លើកទឹកចិត្តដល់បេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិក្នុងឆ្នាំសិក្សា២០២៤-២០២៥ ដែលជាប់បាននិទ្ទេសA។ តែទោះយ៉ាងណា លោកមិនបានបញ្ជាក់ថា ជារង្វាន់អ្វីនោះទេ។

មានប្រសាសន៍ក្នុងពីធីកាត់ស្រោមវិញ្ញាសាប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាព្រឹកថ្ងៃទី២៨ សីហា ដែលជាថ្ងៃទី១ នៅមណ្ឌលប្រឡងវិទ្យាល័យជាស៊ីមតាកែវ ក្រុងដូនកែវ លោកអភិបាលខេត្តក៏បានជូនពរបេក្ខជនប្រឡងបាក់ឌុបនៅឆ្នាំនេះទាំងអស់ឲ្យទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។

បើតាមការបញ្ជាក់ពីលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា នៅខេត្តតាកែវ មានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ មានមណ្ឌលចំនួន ១៧ ស្មើនឹង ៣៩៦បន្ទប់ កើនឡើង ១១បន្ទប់ មានបេក្ខជនសរុប ៩៨១៦នាក់ ស្រី ៥២៨៧នាក់ កើនសរុប ៤៧៤នាក់ ស្រី ៣២២នាក់។ ក្នុងនោះថ្នាក់វិទ្យាសាស្រ្តមាន ៤មណ្ឌល ស្មើនឹង ៩៧បន្ទប់ មានបេក្ខជនសរុប ២៣៨៥នាក់ ស្រី ១៤៧៦នាក់ និងថ្នាក់វិទ្យាសាស្រ្តសង្គម មាន ១៣មណ្ឌល ស្មើនឹង ២៩៩បន្ទប់ មានបេក្ខជនសរុប ៧៤៣១នាក់ ស្រី ៣៨១១នាក់៕
អត្ថបទ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


