ព័ត៌មានជាតិ
ក្រសួងអប់រំ ត្រៀមមណ្ឌលប្រឡងចំនួន១១ សម្រាប់ធ្វើកំណែសន្លឹកកិច្ចការបេក្ខជនចាប់ពីថ្ងៃទី៣១សីហាតទៅ
ក្រសួងអប់រំយុវជននិងកីឡា បានត្រៀមមណ្ឌលប្រឡងចំនួន១១ នៅក្នុងរាជធានីភ្នំពេញ សម្រាប់ធ្វើកំណែសន្លឹកកិច្ចការបេក្ខជនចាប់ពីថ្ងៃទី៣១ សីហារហូតដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីដំណើរការសំណេរបានបញ្ចប់ដោយរលូននិងជោគជ័យរយៈពេល២ថ្ងៃរួចមក ។

បើតាមក្រសួងអប់រំ មណ្ឌលប្រឡងចំនួន១១សម្រាប់ធ្វើកំណែសន្លឹកកិច្ចការបេក្ខជនក្នុងនោះរួមមាន ទី១.មណ្ឌលកំណែ វិទ្យាល័យព្រះស៊ីសុវត្ថិ សម្រាប់មុខវិជ្ជា អក្សរសាស្ត្រខ្មែរ, ទី២.មណ្ឌលកំណែ វិទ្យាល័យបាក់ទូក សម្រាប់មុខវិជ្ជា គណិតវិទ្យា, ទី៣.មណ្ឌលកំណែ វិទ្យាល័យចតុមុខ សម្រាប់មុខវិជ្ជា ភាសាបរទេស, ទី៤.មណ្ឌលកំណែ វិទ្យាល័យវត្តកោះ សម្រាប់មុខវិជ្ជា រូបវិទ្យា, ទី៥.មណ្ឌលកំណែ វិទ្យាល័យព្រះយុគន្ធរ សម្រាប់មុខវិជ្ជា គីមីវិទ្យា។ ទី៦.មណ្ឌលកំណែ វិទ្យាល័យទួលទំពូង សម្រាប់មុខវិជ្ជា ជីវវិទ្យា, ទី៧មណ្ឌលកំណែ វិទ្យាល័យជាស៊ីមបឹងកេងកង សម្រាប់មុខវិជ្ជា ភូមិវិទ្យា, ទី៨.មណ្ឌលកំណែ វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ សម្រាប់មុខវិជ្ជា ប្រវត្តិវិទ្យា, ទី៩.មណ្ឌលកំណែ វិទ្យាល័យជាស៊ីម សន្ធរមុខ សម្រាប់មុខវិជ្ជា សីលធម៌-ពលរដ្ឋវិជ្ជា, ទី១០.មណ្ឌលកំណែ វិទ្យាល័យបឹងត្របែក សម្រាប់មុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យានិងទី១១មណ្ឌលកំណែបឋមសិក្សាភ្នំដូនពេញដែលជាសាខារបស់មណ្ឌលកំណែ វិទ្យាល័យព្រះស៊ីសុវត្ថិ។

ក្រសួងអប់រំបានបញ្ជាក់ថា សន្លឹកកិច្ចការបេក្ខជននីមួយៗ ត្រូវកែដោយអ្នកកែពីរនាក់ដាច់ខាត និងគោរពតាមអត្រាកំណែដែលគណៈមេប្រយោគបានសម្រេច។ ចំណែកឯកកិច្ចការបេក្ខជនពិការភ្នែក ត្រូវធ្វើកំណែពិសេស ដោយគ្រូបង្រៀនសិស្សពិការភ្នែក ទៅតាមអត្រាកំណែដោយឡែកដែលឆ្នាំនេះមានបេក្ខជនពិការភ្នែកចូលរួមប្រឡងបាក់ឌុបចំនួន១៥នាក់និងបេក្ខជនគថ្លង់២៣នាក់។
ក្រសួងអប់រំបានបន្ថែមថា បន្ទាប់ពីធ្វើកំណែសន្លឹកកិច្ចការបេក្ខជនរួហើយ ក្រសួងនឹងបន្តដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ និងដំណើរការបោះពុម្ពលទ្ធផលប្រឡង ប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ព្រមទាំងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់ប្រកាសលទ្ធផលប្រឡងតាមមណ្ឌលសំណេរ នៃរាជធានី ខេត្តទាំង ២៥ នៅទូទាំងប្រទេស។

គួរបញ្ជាក់ថា ឆ្នាំនេះមានបេក្ខជនចុះឈ្មោះប្រឡងបាក់ឌុបសរុប ១៤៦,៧២០នាក់ ស្រី ៨១,៤៤២នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤០,៦៧៨នាក់ (ស្រី ២៤,៥១៩នាក់) បេក្ខជនថ្នាក់ វិទ្យាសាស្ត្រសង្គម ១០៦,០៤២នាក់ (ស្រី ៥៦,៩២៣នាក់)។ មណ្ឌលប្រឡងសរុប ២៤១មណ្ឌល ត្រូវជា ៥,៩២៤បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ៧២មណ្ឌល ត្រូវជា ១,៦៥៥បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ១៦៩ មណ្ឌល ត្រូវជា ៤,២៦៩បន្ទប់និងគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានា នៅក្នុងដំណើរ ការសំណេរសរុប ៣១,២០៣នាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


