សន្តិសុខសង្គម
ឈ្មួញឈូសឆាយភ្នំយកអាចម៍ដីក្រហមខុសច្បាប់ នៅស្រុកឆែប ត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាប
ដីព្រៃរដ្ឋមួយកន្លែងក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ដែលដឹកដោយតំណាងអយ្យការអមសាលាដំបូងខេត្តបានចុះបង្ក្រាបបានអេស្កាកាយដីមួយគ្រឿង និងរថយន្ត ដឹកអេស្កាវ៉ាទ័រមួយគ្រឿង ក្រោយមានការរាយការណ៍ពីប្រជាពលរដ្ឋ ករណីមានគេលួចឈូសឆាយភ្នំយកអាចម៍ដីក្រហមក្នុងតំបន់ហាមឃាត់។

ប្រភពព័ត៌មានបានអោយដឹងថា ករណីឈូកឆាយយកដីក្រហមយកទៅលក់នៅតាមតំបន់ផ្សេងៗនោះ បានកើតឡើងយូរយារណាស់មកហើយ ទើបតែពេលនេះឃើញមានកម្លាំងសមត្ថកិច្ចចម្រុះចុះមកបង្ក្រាប។ ពលរដ្ឋនៅទីនោះបានថ្លែងអំណរគុណដល់សមត្ថកិច្ចចម្រុះដែលបានចុះបង្ក្រាបទីតាំងខាងលើនោះបានទាន់ពេល។
លោកមឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ លោក ស្រេង វុទ្ធា ព្រះរាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំមន្រ្តីការិយាល័យព្រះរកា-ឆែប ចំនួន០៧នាក់ មន្ត្រីនរគបាលស្រុកឆែបចំនួន០៤ នាក់ មេភូមិកំពង់ស្រឡៅ មេភូមិកំពង់សង្កែ ចុះចំណុចជើងភ្នំសង្កែ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ បានចាប់ឃាត់គ្រឿងចក្រចំនួន០១គ្រឿង កំពុងឈូសឆាយដីដោយគ្មានការអនុញ្ញាត និងឡានដឹកអេស្កាវាទ័រចំនួន០១គ្រឿង វត្ថុតាងយកទៅរក្សាទុកនៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីបន្តនីតិវិធីនៃច្បាប់៕


ដោយ៖ជុន កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


