ព័ត៌មានជាតិ
បញ្ជូនឃាតកសម្លាប់កុមារាអាយុ ១០ ឆ្នាំទាំងដៃជាប់ខ្នោះឡើងតុលាការ
នៅព្រឹកមិញនេះ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យជាឃាតកសម្លាប់កុមារាអាយុ ១០ ឆ្នាំនៅខណ្ឌច្បារអំពៅឡើងតុលាការ។
ក្នុងពេលបញ្ជូនទៅកាត់ទោស ជនសង្ស័យត្រូវបានបណ្តើរទាំងដៃជាប់ខ្នោះដោយមានមន្រ្តីនគរបាលពីរបីនាក់ហែហមការពារផងដែរ។

គួរបញ្ជាក់ថា ជនសង្ស័យជាឃាតកឈ្មោះ អុន ភាមុន អាយុ៣០ឆ្នាំ មានទីលំនៅនៅចំណុចក្រោយវត្តជ្រោយអំពិល ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ ចំណែកក្មេងប្រុសរងគ្រោះមានឈ្មោះ ជា ប៊ុនហេង អាយុ១០ឆ្នាំ មានទីលំនៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
ក្នុងអំពើឃាតកម្មនោះ ឃាតកបានឆ្លើយសារភាពថា ដើមចមដោយសារខឹងសម្បាឪពុកម្តាយក្មេងប្រុសរងគ្រោះ ដែលតែងតែមើលងាយមើលថោកដៀលគេជាមនុស្សខ្ជិល មិនចេះរកការងារធ្វើ។ នៅថ្ងៃកើតហេតុគេបានរៀបចំគម្រោង ដឹកក្មេងប្រុសរងគ្រោះទៅកន្លែងកើតហេតុ ដោយប៉ុនប៉ងរំលោភនិងសម្លាប់ចោល៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


