ព័ត៌មានជាតិ
អ្នកនាំពាក្យអប់រំ៖ ដំណើរការស្រង់ពិន្ទុប្រព្រឹត្តិទៅជាប្រក្រតីគ្រោងប្រកាសលទ្ធផលតាមការគ្រោងទុក
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា បានអះអាងថា ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ នៃសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តិទៅជាប្រក្រតី និងគ្រោងប្រកាសលទ្ធផលតាមការគ្រោងទុកនៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៥ ខាងមុខនេះ។

លោកស្រី ឃួន វិច្ឆិកា ប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី១៥កញ្ញានេះថា ក្រសួងបានចាប់ផ្តើមដំណើរការ ស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ ខណៈដំណើរការបោះពុម្ពលទ្ធផលប្រឡង ប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែកញ្ញា។ ចំណែកការប្រកាសលទ្ធផលប្រឡង គឺនៅថ្ងៃទី ២០ កញ្ញានៅទូទាំងប្រទេសបន្ទាប់ពីដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនដែលបានចាប់ផ្តើមពីថ្ងៃទី ៣១ សីហា រហូតដល់ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៥ ។លោកស្រីបញ្ជាក់ថា«ដំណើរស្រង់បូក ពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ដំណើរការដោយប្រក្រតី និងគ្រោងប្រកាសលទ្ធផលក្នុងថ្ងៃទី២០ កញ្ញាតាមការគ្រោងទុក»។
ការប្រកាសលទ្ធផលបាក់ឌុបឆ្នាំនេះ នឹងធ្វើឡើងក្នុងថ្ងៃតែមួយ ពោលនៅថ្ងៃទី ២០ ខែកញ្ញា ខុសពីបណ្តាលឆ្នាំមុនៗ ដែលធ្លាប់ប្រកាសពីរថ្ងៃជាប់គ្នា គឺនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលមុនគេ ថ្ងៃបន្ទាប់ប្រកាសនៅខេត្តផ្សេង។
លោកស្រី ឃួន វិច្ឆិកា ប្រាប់មូលហេតុថា៖«ការដែលក្រសួងប្រកាសលទ្ធផលប្រឡងបាក់ឌុបនៅថ្ងៃតែមួយគឺក្នុងទិសដៅឱ្យប្អូនៗបេក្ខជននៅទូទាំងប្រទេសបានទទួលលទ្ធផលក្នុងពេលជាមួយគ្នាដោយមិនចាំបាច់រង់ចាំដូចរាល់ឆ្នាំ»។

គួរបញ្ជាក់ថា សម័យប្រឡងបាក់ឌុប ឆ្នាំ២០២៥នេះ មានបេក្ខជនចុះឈ្មោះប្រឡងបាក់ឌុបសរុប ១៤៦,៧២០នាក់ ស្រី ៨១,៤៤២នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤០,៦៧៨នាក់ (ស្រី ២៤,៥១៩នាក់) បេក្ខជនថ្នាក់ វិទ្យាសាស្ត្រសង្គម ១០៦,០៤២នាក់ (ស្រី ៥៦,៩២៣នាក់)។ មណ្ឌលប្រឡងសរុប ២៤១មណ្ឌល ត្រូវជា ៥,៩២៤បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ៧២មណ្ឌល ត្រូវជា ១,៦៥៥បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ១៦៩ មណ្ឌល ត្រូវជា ៤,២៦៩បន្ទប់និងគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានា នៅក្នុងដំណើរការសំណេរសរុប ៣១,២០៣នាក់៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


