ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ចោមចៅទី ៣ ដាក់គ្រឿងចក្រឈូសឆាយផ្លូវ ១ ខ្សែ ស្ថាបនាជាបេតុងឆ្អឹងដែក
អាជ្ញាធរសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានដាក់គ្រឿងចក្រឈូសឆាយផ្លូវ ១ ខ្សែ ស្ថិតក្នុងភូមិជម្ពូវ័ន ២ និងភូមិអូដឹម ដែលរងការខូចខាតពិបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដើម្បីស្ថាបនាជាផ្លូវបេតុងឆ្អឹងដែក។


លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី ៣ បានឱ្យដឹងថា ផ្លូវដែលឈូសឆាយខាងលើមានប្រវែងបណ្ដោយ ៨១២ ម៉ែត្រ ទទឹង ៥ ម៉ែត្រ ដោយមានពលរដ្ឋមួយចំនួនបានសង់ផ្ទះ សំយាបរំលោភមកលើចំណីផ្លូវ ធ្វើឱ្យបាត់បង់ផ្លូវសាធារណៈ ផ្លូវរួមតូចចង្អៀត ពិបាកធ្វើដំណើរ។


លោកចៅសង្កាត់ បានបន្តថា ក្នុងការចុះឈូសឆាយដើម្បីស្ថាបនាផ្លូវបេតុងខាងលើនេះ លោកក៏បានចុះធ្វើការពន្យល់ណែនាំដល់ពលរដ្ឋមួយចំនួនដើម្បីឱ្យពួកគាត់រុះរើចេញបណ្ដើរៗ។ ជាមួយគ្នានោះផងដែរ ប្រជាពលរដ្ឋដែលសង់រំលោភមកលើផ្លូវសាធារណៈ ក៏ទទួលកំហុស និងសុំរុះរើដោយខ្លួនឯងផងដែរ។


លោកចៅសង្កាត់ បញ្ជាក់ថា ក្នុងការស្ថាបនាផ្លូវបេតុងខាងលើនេះ បានប្រើប្រាស់ថវិកាមូលនិធិអភិវឌ្ឍន៍របស់សង្កាត់ក្នុងឆ្នាំ ២០២៥៕
អត្ថបទ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


