Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្ត​បន្ទាយមានជ័យ​ប្រាប់​ថៃកុំ​ឱ្យ​ពង្រីក​បញ្ហានិងដោះបន្លាលួសចេញ

បានផុស

នៅ

អភិបាល​ខេត្ត​បន្ទាយមានជ័យ​លោក​ អ៊ុំ រាត្រី ក្នុង​កិច្ច​ប្រជុំ​ជា​មួយ​អភិបាល​ខេត្ត​ស្រះកែវ​របស់​ថៃ​នៅព្រឹក​ថ្ងៃទី១៧ ខែ​កញ្ញានេះ​ បាន​ប្រាប់ទៅ​ថៃ​ឱ្យ​គោរព​ MOU និង TOR ឆ្នាំ​២០០០ ព្រមទាំង​ត្រូវ​ដោះ​បន្លា​លួស​ ស្បៃ និង​កង់ឡាន​ចេញពី​តំបន់​ដែល​ឈ្លានពាន​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គភាពព័ត៌មាន និង​ប្រតិកម្មរាជរដ្ឋាភិបាលបាន​ឱ្យ​ដឹង​កិច្ចប្រជុំដែល​ធ្វើ​ឡើង​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែតនោះ​ លោក អ៊ុំ រាត្រី បាន​ដាក់​សំណើ​ចំនួន​៤​ទៅ​ថៃរួមមាន​ការ​រក្សា​ស្ថានភាព​ដើមនៅ​ដដែល​ កុំពង្រីក​វិសាលភាព​នៃ​បញ្ហា ត្រូវ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​រស់​នៅ​ផ្ទះ​របស់​ពួកគេវិញ កុំ​ធ្វើ​កិច្ច​ការ​ដែល​បំពាន​ដល់​ដល់គណៈកម្មការ​ចម្រុះ​ព្រំដែន និង​ត្រូវ​ទុក​ការ​ងារ​ដល់​ GBC និង​ JBC ជា​អ្នក​ដោះស្រាយ។

ទោះ​ជាយ៉ាង​ណា​ថៃ​មិន​បាន​បញ្ជាក់​យ៉ាង​ណា​ចំពោះ​សំណើរ​ទាំង​អស់​នេះ​ទេ ខណៈបន្ទាប់​ពី​កិច្ចប្រជុំ​នេះ​នៅរ​សៀល​ថ្ងៃ​ដដែលទាហាន​ថៃបាន​បន្ត​រាយ​លួសបន្លា​នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូ​របីជាន់​ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​បន្ត​ទៀត និង​បាន​ប្រើប្រាស់​ឧស្ម័នបង្ហូរទឹក​ភ្នែក​មក​លើ​ពលរដ្ឋ​ខ្មែរដែល​តវ៉ា​ផងដែរ។

ការ​ឈ្លានពាន​ចូល​ដី​ខ្មែរ​ព័ទ្ធយក​ផ្ទះ​សំបែង​ពលរដ្ឋ និងដេញ​ពលរដ្ឋ​ខ្មែរ​ចេញពី​លំនៅ​ដ្ឋាន​ ​នៅ​ឃុំ​អូរ​បីជាន់​នេះ​ចាប់​ផ្ដើម​ឡើង​តាំង​ពី​ថ្ងៃទី​១២ ខែ​សីហា និង​បន្ត​ឈ្លាន​ពាន​ជាបន្តបន្ទាប់ថែម​ទៀតរហូត​មកដល់​ពេល​នេះ។ ក្រៅពីឈ្លានពាន​យក​ដី​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ហើយអភិបាល​ខេត្ត​ស្រះ​កែ​វប្រទេស​ថៃបាន​ប្រកាស​ឱ្យ​វាស់ដី​ដែល​ឈ្លាន​ពាន​បាន​វាស់​ដី​ឱ្យ​ពលរដ្ឋ​ថៃ​ផងដែរ​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម