Connect with us

ព័ត៌មានជាតិ

ទេសចរ​​​ទៅ​កម្សាន្ត​ខេត្តក្រចេះ​កើ​ងឡើង​ជាង ២ ម៉ឺននាក់ រយៈពេល ៣ ថ្ងៃ​នៃពិធីបុណ្យភ្ជុំបិណ្ឌ

បានផុស

នៅ

យោងតាមប្រភពពីអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបានឱ្យដឹងថា ចំនួនភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ​ដើរ​កម្សាន្ត​នៅ​តាមរមណីដ្ឋានក្នុងខេត្តក្នុងរយៈពេល ៣ ថ្ងៃ គិតចាប់ពីថ្ងៃភ្ជុំទី១ ដល់ថ្ងៃទី៣ (ថ្ងៃទី ២១-២២-២៣) មានការកើនឡើងប្រមាណជាង ២ ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិសរុបចំនួន ២៧.៥៧៦ នាក់ ប្រៀបធៀបឆ្នាំ២០២៤ មានចំនួន ៥.១៩៤ នាក់ កើន ២២.៣៨២ នាក់។ ភ្ញៀវអន្តរជាតិ សរុបចំនួន ១៣៥ នាក់ ប្រៀបធៀបឆ្នាំ២០២៤ ចំនួន ១១១ នាក់ កើន ២៤ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រមណីដ្ឋានជា​គោលដៅ​កម្សាន្ត​របស់​ភ្ញៀវទេសចរមាន​រមណីដ្ឋានប្រវត្តិ​សាស្រ្ត​ចំនួន ៧ កន្លែងមាន​៖ ១-វត្តវិហារសសរ១០០ ២-ភ្នំសំបុក ៣-វត្តវិហារបុរាណរកាកណ្តាល ៤-ភ្នំសុពណ៌កាឡី ៥-ប្រាសាទប្រាំ ៦-វិមានរណសិរ្ស ២ ធ្នូ ៧-ព្រៃគគីរភ្នំព្រះ និង​រមណីដ្ឋានកែច្នៃចំនួន ១ កន្លែង គឺឆ្នេរខ្សាច់សុពណ៌គិរី រួម​ទាំង​រមណីដ្ឋានធម្មជាតិចំនួន ១ កន្លែង គឺ អន្លង់ផ្សោតកាំពី។

ពាក់ព័ន្ធ​ស្ថានភាព​សន្តិសុខ​សណ្តាប់ធ្នាប់​នៅក្នុងរយៈពេល ១៥ ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌទូទាំងខេត្តក្រចេះ មានភាពល្អប្រសើរ ពុំមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើងគួរឱ្យកក់សម្គាល់ ឬប៉ះពាល់ដល់អាយុជីវិតរបស់​បងប្អូនប្រជាពលរដ្ឋឡើយ ក៏ដូចជាករណីក្មេងទំនើងជាដើម។ នេះបើងតាម​អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ។

លោកឧត្តមសេនីយ៍ត្រី ហ៊ន ប៉ូច ស្នងការរង និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបានឱ្យកម្ពុជាថ្មីដឹងនៅ​ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះថា ជាទូទៅសន្តិសុខសណ្ដាប់ធ្នាប់មានភាពល្អប្រសើរ ករណីគ្រោះថ្នាក់ចរាចរណ៍ អត់មានអ្នកស្លាប់ ជាពិសេស ក្មេងទំនើង អត់មាន ១០០% តែម្តង នេះគឺដោយសារមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងមានការណែនាំពីលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ កម្លាំងនគរបាលខេត្ត បានចុះល្បាតចាប់ជាប្រចាំ៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម