Connect with us

ព័ត៌មានជាតិ

ក្រុមក្មេងទំនើងជាង១០០នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាបក្នុងពេលភ្ជុំបិណ្ឌ

បានផុស

នៅ

អំឡុងពេលប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៣ ខែកញ្ញា កងកម្លាំងសមត្ថកិច្ចនគរបាលជាតិបានបង្ក្រាបក្រុមក្មេងទំនើងសរុប១២១នាក់ ដោយភាគច្រើនត្រូវបានបញ្ជូនទៅតុលាការអនុវត្តនីតិវិធី មុននឹងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីក្មេងទំនើងទាំងនោះ ត្រូវបានអ្នកនាំពាក្យ ឱ្យដឹងថា កើតមាននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល តាកែវ កំពង់ស្ពឺ ស្វាយរៀង ក្រចេះ ពោធិ៍សាត់ ត្បូងឃ្មុំ សៀមរាប បាត់ដំបង និងខេត្តរតនគិរី។ បើតាមលោក ទូច សុឃៈ សមត្ថកិច្ចមូលដ្ឋាននៅតែបន្តបង្ក្រាបករណីក្មេងទំនើងមិនដកដៃ ទោះបីជាត្រូវមមាញឹកលើការងារជាច្រើនក្នុងនាឱកាសបុណ្យភ្ជុំបិណ្ឌក៏ដោយ។

ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការដឹកនាំតម្រង់ទិសជាប្រចាំពីលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិដែលមានកម្លាំងនគរបាលជាប្រតិបត្តិករ ចាប់ពីថ្នាក់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ អធិការដ្ឋាននគរបាលក្រុងស្រុកខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានីខេត្ត បានយកចិត្តទុកដាក់បង្ក្រាបករណីក្មេងទំនើងយ៉ាងសកម្ម ក្រោមគោលការណ៍”ទំនើង១! បង្ក្រាប១!” ដោយគ្មានការលើកលែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម