ព័ត៌មានជាតិ
កំហឹងរឿងទារប្រាក់១០ម៉ឺនរៀល ប្រែក្លាយជាករណីប៉ុនប៉ងមនុស្សឃាត
ខេត្តមណ្ឌលគិរី៖ ជនរងគ្រោះវ័យជាង៧០ឆ្នាំម្នាក់ ស្ទើរតែបាត់បង់ជីវិត ក្រោយពេលជនសង្ស័យដែលជាកូនបំណុលព្យាយាមធ្វើឃាតនៅគេហដ្ឋានរបស់ខ្លួន។ ហេតុការណ៍ប៉ុនប៉ងមនុស្សឃាតនេះ បន្ទាប់ពីម្ចាស់បំណុលបានទារលុយពីកូនបំណុលចំនួន១០ ម៉ឺនរៀល។ ក្រោយមកជនសង្ស័យដែលជាកូនបំណុលបានធ្វើសកម្មភាពដោយព្យាយាមខ្ទប់ច្រមុះ មាត់ ម្ចាស់បំណុលអំឡុងពេលកំពុងគេងនៅលើផ្ទះកាលពីម៉ោង ២និង២០នាទីរំលងអាធ្រាត្រ ថ្ងៃទី៣ខែតុលាឆ្នាំ២០២៥ ចំណុចផ្ទះជនរងគ្រោះ នាភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

លោក ផ្លង ជំនិត អធិការស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានប្រាប់ កម្ពុជាថ្មី ឱ្យដឹថា ក្រោយពីទទួលបានដំណឹងថាមានករណីខាលើ និងតាមការចង្អុលបង្ហាញពីលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី មន្រ្តីជំនាញបានចុះ ទៅដល់ទីតាំងកន្លែងកើតហេតុ និងបានបង្ហាញពីអត្តសញ្ញាណជនបង្កផងដែរ។ ជនរងគ្រោះឈ្មោះ សុខ ប៊ុនរឿន ភេទស្រីអាយុ៧៥ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិពូរ៉ាដែតឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ក្រោយមន្រ្តីជំនាញមូលដ្ឋានសាកសួរ ជនរងគ្រោះបានឆ្លើយថា៖«នៅយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងជាង២យប់ ខ្លួនកំពុងតែគេងក៏ស្រាប់តែមានមនុស្សដែលមិនស្គាល់អត្តសញ្ញាណ ដោយសារងងឹតមើលពុំឃើញ ជននោះក៏បានយកដៃបោចសក់ខ្លួនរហូតដល់ចេញឈាមដោយសារតែមុតក្រចក និងដៃម្ខាងទៀតលូកចូលមាត់បំណងមិនឱ្យស្រែក។ ហើយនាងខ្ញុំក៏ស្រែកខ្លាំងៗឱ្យគេមកជួយ ពេលនោះជនសង្ស័យក៏បានរត់ចេញទៅក្រៅវិញបាត់ទៅ ដោយខ្លាចមានអ្នកជិតខាងជួយ»។
លោកបន្តថា ក្រោយការស្តាប់ចម្លើយ និងស្រាវជ្រាវបន្ថែមពីសមត្ថកិច្ចនៃស្នងការខេត្ត បានឈានដល់កំណត់មុខសញ្ញានិងឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់មានឈ្មោះ ជ្រើស សីលា ភេទប្រុសអាយុ៥៣ឆ្នាំ ទីលំនៅភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ជនសង្ស័យសារភាពថា ពិតជាបានប្រព្រឹត្តករណីនេះពិតប្រាកដមែន ដោយសារជាជនរងគ្រោះទារប្រាក់ដែលខ្លួនចំនួន ១០ ម៉ឺនរៀល កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ។

បើតាមលោក ផ្លង ជំនិត អធិការស្រុកពេជ្រាដា បញ្ជាក់ថា តាមការឆ្លើយសារភាពពីជនសង្ស័យខាងលើ ករណីនេះជាអំពើប៉ុនប៉ងមនុស្សឃាត ហើយបច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅការិយាល័យជំនាញដើម្បីកសាងសំរឿងចាត់ការតាមនីតិវិធី៕
អត្ថបទ៖ រៀម សុខហេង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


