នយោបាយ
ថ្ងៃចុងក្រោយ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ មានគណបក្សនយោបាយចំនួន១ បានធ្វើសកម្មភាព
ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ គឺជាថ្ងៃចុងក្រោយនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត មានគណបក្សនយោបាយ ចំនួន ១ ក្នុងចំណោម គណបក្សនយោបាយទាំង៤ បានធ្វើសកម្មភាពឃោសនា គឺគណបក្សប្រជាជនកម្ពុជា នេះបើតាមការបញ្ជាក់ពីគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី២៣ ខែកក្កដា នេះ។

បើតាម គ.ជ.ប គណបក្សប្រជាជនកម្ពុជា មានការប្រមូលផ្តុំសមាជិក២០០ នាក់ ក្នុងក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានរថយន្តចំនួន៨០ គ្រឿង និងម៉ូតូចំនួន៣០ គ្រឿង ហើយក៏មានការចាក់មេក្រូនៅតាមទីស្នាក់ការគណបក្សក្រុង សង្កាត់ និងតាមភូមិ។ ដោយឡែកគណបក្សចំនួន៣ ផ្សេងទៀត ពុំមានសកម្មភាពឃោសនាទេ។

សូមបញ្ជាក់ថា ការឃោសនាបោះឆ្នោតបានចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ហើយគណបក្សនយោបាយទាំង៤ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតនេះ បានធ្វើសកម្មភាពទៅតាមលទ្ធភាពរបស់គណបក្សនយោបាយនីមួយៗ ដើម្បីស្វែងរកការគាំទ្រពីអ្នកបោះឆ្នោត ដូចជាការចាក់មេក្រូ ការចែកខិតប័ណ្ណ ការជួបប្រជុំ និងការហែក្បួន ជាដើម។

លោកបណ្ឌិត តែ ជិនណារិទ្ធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត ដែលបានចូលរួមឃ្លាំមើលសកម្មភាពឃោសនានៅថ្ងៃនេះ បានឱ្យដឹងថា ការឃោសនាបោះឆ្នោត ក្នុងរយៈពេល៨ថ្ងៃ កន្លងមកនេះ បានប្រព្រឹត្តទៅប្រកបដោយសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អ។ លោកបានបន្តថា អ្នកចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតទាំងអស់បានអនុវត្ត និងគោរពតាមវិធានការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលបានយ៉ាងល្អ។

ការឃោសនាបោះឆ្នោតនេះ ត្រូវចាប់ផ្តើមពីម៉ោង៦ ព្រឹក ដល់ម៉ោង១០យប់ ហើយការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទនៅក្នុងមណ្ឌលត្រូវកំណត់២ដង ក្នុងអំឡុងពេលឃោសនាបោះឆ្នោត៕
ដោយ ៖ កោះកែវ


-
កីឡា១១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


