ព័ត៌មានជាតិ
ចាយថវិកាជាតិប្រយុទ្ធកូវីដរដ្ឋាភិបាល អាចសង់ស្ពានឆ្លងទន្លេមេគង្គមិនតិចជាង១០កន្លែង
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា ការចំណាយរបស់កម្ពុជាក្នុងដំណាក់កាលកូវីដ១៩ គឺមានទំហំធំធេងណាស់ប្រសិនជាយកថវិកាទាំងនេះទៅកសាងហេដ្ឋរចនាសម្ព័ន្ធ អាចសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គមិនតិចជាង ១០ កន្លែងនោះទេ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ១ ខែ សីហា ២០២១ នៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារនិង យុវវ័យអាយុពី១២ ឆ្នាំ ដល់ក្រោម១៨ ឆ្នាំ។

សម្តេចតេជោ ហ៊ុន សែនបានឲ្យដឹងថា ចាប់តាំងពីកូវីដ១៩ បានរាតត្បាតកម្ពុជាក្នុងរយៈពេលជាង១ឆ្នាំមកនេះ រាជរដ្ឋាភិបាលបានប្រើប្រាស់សាច់ប្រាក់សន្សំអស់ជាង១ ពាន់លានដុល្លារក្នុងចំនួនដែលមានជាង ៣ ពាន់លានដុល្លារ ។ ឥឡូវនេះនៅសល់សាច់ប្រាក់ប្រមាណជាង២ពាន់លានដុល្លារ ដោយមិនរាប់ពីទុនបំរុងអន្តរជាតិប្រមាណជា ២០ ពាន់លានដុល្លារនិងមាសប៉ុន្មានសិបតោននោះទេ។
រាជរដ្ឋាភិបាលបានចាយសម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារកូវីដ១៩ ជិត ៣ លាននាក់ដែលត្រូវចិញ្ចឹមមកដល់ពេលនេះមានរយៈពេល១០ខែមកហើយអស់ទឹកប្រាក់ជាង ៤០០ លានដុល្លារ ហើយនៅសល់កម្មករដែលជួបការងារទាំងនៅក្នុងរោងចក្រឧស្សាហកម្មកាត់ដេរ និងខាងទេសចរណ៍ប៉ុន្មានម៉ឺននាក់ទៀតដែលត្រូវផ្ដល់លុយជួយចិញ្ចឹមអត់ធ្វើការ ប៉ុន្តែបានលុយពីថៅកៅ ៣០ដុល្លារ ពីរដ្ឋ ៤០ ដុល្លារ។ ផ្នែកខាងទេសចរណ៍ម្នាក់ទទួលបាន ៤០ ដុល្លារ។ បើបានទម្លាក់លុយសាច់ប្រាក់ពលកម្មទៅកាន់ជនបទដែលអាចផ្ដល់ការងារ ជីកព្រែកប្រឡាយលើកទំនប់ អាចទទួលបានចំណូលនោះបន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាលបានចំណាយទៅលើបន្ទុកចិញ្ចឹមអ្នកធ្វើចត្តាឡីស័កកន្លងទៅអស់ជិត ៧ ពាន់លានរៀលគឺជិត ២ លានដុល្លារអាមេរិក ដោយមិនគិតទៅដល់អ្នកព្យាបាលក្នុងមន្ទីរពេទ្យរាប់ម៉ឺននាក់ទាំងនៅព្រំដែនទាំងនៅទីក្រុងភ្នំពេញ និងបណ្តាខេត្ត មិនទាន់មានប្រជាជនណាម្នាក់ដេកស្លាប់តាមចិញ្ចើមផ្លូវនោះទេ ។ កម្ពុជាមិនមានទេហើយសម្តេចនៅតែចិញ្ចឹមគំនិតថា បើហោចបំផុតមានក្តាមឈូសមួយជូនពលរដ្ឋ ដោយមិនអនុញ្ញាតឲ្យខ្វះក្តាមឈូស ហើយយកសពទៅកប់ដោយរុំកន្ទេល រុំនឹងក្រណាត់កៅស៊ូនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ជារួមអ្វីដែលរដ្ឋាភិបាលបានចាយលើការប្រយុទ្ធជំងឺកូវីដ គឺអាចធ្វើស្ពានឆ្លងទន្លេមេគង្គមិនតិចជាង ១០ កន្លែងនោះទេ ដែលវើស្ពានមួយអស់ត្រឹមតែ ៥០ លានដុល្លារ ទៅ ៦០ លានដុល្លារប៉ុណ្ណោះ។ សម្តេចបន្តថា កាលៈទេសៈនេះរដ្ឋាភិបាលត្រូវចាយអស់ច្រើន ព្រោះគ្មានជម្រើសអ្វីល្អជាងនេះទេ៕
អត្ថបទ៖ ណារី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២៤ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


