ព័ត៌មានជាតិ
លោក ពេជ្រ ស្រស់ ៖ លោក សម រង្ស៊ី ហាក់ប្រាប់លោកិយថា ខ្លួនឈប់ធ្វើនយោបាយហើយ
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានអះអាងថា អ្នកឈ្នះជាអ្នកចាត់ចែងអំណាច ហើយក៏ជាអ្នកកំណត់វាសនារបស់អ្នកចាញ់ផងដែរ ដូច្នេះអ្នកដែលមានគំនិតទាមទារឲ្យកំណត់អាណត្តិរបស់នាយករដ្ឋមន្រ្តី ទាំងខ្លួនមិនមែនជាអ្នកកាន់អំណាចនោះ គឺឆ្លុះបញ្ចាំងពីភាពទន់ខ្សោយ នៃនយោបាយរបស់ខ្លួនទៅវិញទេ។
ការលើកឡើងរបស់លោក ពេជ្រ ស្រស់ ទាំងកណ្តាលយប់ ខណៈទើបជាសះស្បើយពីជំងឺ១៩ បែបនេះ គឺបន្ទាប់ពីលោក សម រង្ស៊ី ដែលកំពុងនីរទេសខ្លួននៅបរទេស បានចេញសារមួយកាលពីយប់មិញ ទាមទារឲ្យធ្វើច្បាប់ ដែលតម្រូវឲ្យនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអ្នកកាន់តំណែងក្នុងមុខងារសាធារណៈទាំងអស់ចូលនិវត្តន៍ ចាប់ពីអាយុ៧០ឆ្នាំឡើងទៅដោយសំអាងថា ច្បាប់បែបនេះគឺជាច្បាប់ចាំបាច់ ដើម្បីលើកតម្កើងតួនាទី និងលើកទឹកចិត្តយុវជនជំនាន់ក្រោយ ឲ្យមានឱកាសបង្ហាញសមត្ថភាព និងស្នាដៃរបស់ខ្លួន ក្នុងការបម្រើប្រទេសជាតិ គ្រប់ជាន់ថ្នាក់។

បើតាមលោក ពេជ្រ ស្រស់ បានលើកឡើងចំនួន ៥ ចំណុច
ទី១, ដឹងថាខ្លួនឯងគ្មានឱកាសកាន់អំណាចទើបទាមទារឲ្យបង្រួចពេលវេលាអ្នកកាន់អំណាចថយមករយៈពេលខ្លី។
ទី២, បង្ហាញពីភាពអស់សង្ឃឹមក្នុងការប្រកួតជាមួយនឹងគេ។
ទី៣, បង្ហាញអំពីគំនិត្យដ៏ក្មេងខ្ចី ដោយហេតុថា ទោះបីជាគេកំណត់អាណត្តិនាយករដ្ឋមន្រ្តីក៏ដោយ បើគណបក្សគេនៅតែឈ្នះ គឺគ្នីគ្នាគេនៅតែកាន់អំណាច ហើយអ្នកជំនិតគេនឹងឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីដដែល ដោយអ្នកនៅខាងក្រៅផ្សេងពីគណបក្សឈ្នះ គឺមិនអាចឡើងមកកាន់អំណាចកំពូល ឬធ្វើនាយករដ្ឋមន្រ្តីបានទេ។
ទី៤, បង្ហាញភាពចាញ់ នៃការធ្វើនយោបាយប្រជែងយកឈ្នះ។
ទី៥, ប្រាប់លោកិយថា ខ្លួនឈប់ធ្វើនយោបាយហើយ ដោយយកលេសថាទុកឲ្យអ្នកជំនាន់ក្រោយធ្វើនាយករដ្ឋមន្រ្តីបញ្ចេញសមត្ថភាពពួកគេម្តង ប៉ុន្តែត្រូវដឹងថា បើយុវជនក៏ត្រូវជាយុវជនខាងខ្សែគណបក្សដែលគេឈ្នះឆ្នោតដែរ ច្បាប់លោកិយ គឺអ្នកឈ្នះជាអ្នកចាត់ចែងអំណាច ហើយក៏ជាអ្នកកំណត់វាសនារបស់អ្នកចាញ់ផងដែរ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


