នយោបាយ
លោក ពេជ្រ ស្រស់ ៖ អួតតែគោលនយោបាយខ្លួនឯងបានហើយ កុំដុតកំហឹងពលរដ្ឋឲ្យស្អប់បក្សដទៃ
ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានប្រកាសថា គណបក្សរបស់លោក មិនសាបព្រោះនយោបាយញុះញង់ និងដុតកំហឹងពលរដ្ឋម្ចាស់ឆ្នោតឲ្យស្អប់គណបក្សដទៃ ឬបុគ្គលណាមួយឡើយ។ លោកបានលើកឡើងថា ក្នុងនាមជាអ្នកនយោបាយ គឺអួតតែគោលនយោបាយខ្លួនឯងបានហើយ កុំបង្អាប់គណបក្សដទៃ។ លោក ពេជ្រ ស្រស់ លើកឡើងបែបនេះ ក្នុងសន្និសីទកាសែត នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣នេះ។

លោក ពេជ្រ ស្រស់ លើកឡើងថា គណបក្សយុវជនកម្ពុជា មិនយកដៃគូប្រកួតណាមួយធ្វើជាសត្រូវឡើយ ហើយក៏មិនយកប្រជាពលរដ្ឋម្ចាស់ឆ្នោតណា ដែលមាននិន្នាការផ្ទុយពីគណបក្សយុវជនកម្ពុជាធ្វើជាសត្រូវដែរ។ លោក បានប្រកាសដូច្នេះថា៖ «គណបក្សយុវជនកម្ពុជា គោរពសិទ្ធិ និងឆន្ទៈនៃការសម្រេចចិត្តរបស់ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយទាំងអស់ ថ្វីត្បិតអ្នកទាំងនោះមានឆន្ទៈ និងទស្សនៈខុសពីគណបក្សរបស់លោកក៏ដោយក្ដី»។
ការលើកឡើងរបស់លោក ពេជ្រ ស្រស់ ក៏បានស្របគ្នានឹងការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាពេលកន្លងទៅ ដែលផ្ដាំទៅគណបក្សនយោបាយមួយនោះថា បើគណបក្សរបស់ខ្លួនចង់ឈ្នះឆ្នោត គឺគួរតែឃោសនាអំពីគោលនយោបាយរបស់ខ្លួនទៅ ហេតុអ្វីចាំបាច់វាយប្រហារមកលើគណបក្សដទៃ?
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «អ្នកលក់ទំនិញរបស់អ្នក អួតទំនិញរបស់អ្នកទៅ ចាំបាច់មកវាយប្រហារគណបក្សប្រជាជន ខ្ញុំសូមដាស់តឿនអ្នក បើសិនជាអ្នកបន្តយើងខ្ញុំនឹងប្រើសិទ្ធិការពារខ្លួន ក្នុងករណីចាំបាច់ តាមរយៈផ្លូវច្បាប់ ខ្ញុំគ្រាន់តែព្រមាន និងដាស់តឿនអ្នក ឲ្យអ្នកបានយល់»។

ខណៈពេលវេលានៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ នឹងឈានមកដល់នៅពាក់កណ្ដាលឆ្នាំ២០២៣ ខាងមុខ លោក ពេជ្រ ស្រស់ ក្នុងនាមជាប្រមុខគណបក្សយុវជនកម្ពុជា បានប្រកាសចូលរួមការបោះឆ្នោតថ្នាក់ជាតិនេះ។ តាមរយៈការបោះឆ្នោតខាងមុខ គណបក្សរបស់លោក បានសម្រេចដាក់ចេញគោលនយោបាយមួយចំនួន ដូចជា៖ ធានាតម្លៃផលិតផលកសិកម្ម លុបបំបាត់ការភាពមិនប្រក្រតីនៅតាមគ្រប់មន្ទីរពេទ្យ លុបបំបាត់ការផ្សព្វផ្សាយគ្រឿងស្រវឹងដោយអនាធិបតេយ្យ បោសសម្អាតគ្រឿងញៀន លុបបំបាត់អំពើពុករលួយ ពិនិត្យមើលឡើងវិញចំពោះការអនុវត្ត និងការគ្រប់គ្រងលើជនអន្តោប្រវេសន៍ បង្កើតមណ្ឌលថែទាំចាស់ជរា និងជនពិការគ្មានទីពឹង និងការឧបត្ថម្ភប្រាក់ដល់ជនចាស់ជរាចាប់ពីអាយុ ៦០ឆ្នាំឡើងជាដើម៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


