នយោបាយ
ប្រធានគណបក្ស មានសញ្ជាតិពីរយល់ថា ការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលជាតិ ជារឿងត្រឹមត្រូវ
ប្រធានគណបក្សនយោបាយ ដែលមានសញ្ជាតិពីរ បានប្រកាសជាថ្មីទៀត គាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ។ ប្រធានគណបក្សនយោបាយទាំងនោះ យល់ថា ការកំណត់យ៉ាងដូច្នេះ គឺជារឿងត្រឹមត្រូវសម្រាប់ជាតិ និងទប់ស្កាត់ការជ្រៀតជ្រែកពីបរទេសផងដែរ។
លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលជាមានសញ្ជាតិពីរ គឺសញ្ជាតិខ្មែរ និងសញ្ជាតិបារាំង មានប្រសាសន៍នៅថ្ងៃទី១២ ខែតុលានេះថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលផ្ដួចផ្ដើមដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ គឺជារឿងល្អដែលត្រូវតែធ្វើ ហើយលោកសូមគាំទ្រនូវគំនិតផ្ដួចផ្ដើមនេះ។ លោកថា ការធ្វើវិសោធនកម្មនេះ ក៏អាចទប់ស្កាត់ និងលុបបំបាត់ នូវការញុះញង់ និងការប្រឌិតព័ត៌មានមិនពិត របស់ទណ្ឌិតក្រៅច្បាប់ សម រង្ស៊ី ដែរ។

លោក ម៉ម សូណង់ដូ មានប្រសាសន៍បន្តថា «ខ្ញុំក៏មានសញ្ជាតិពីរដែរណា៎ ខ្ញុំសញ្ជាតិខ្មែរ សញ្ជាតិបារាំង ទាំងពីរហ្នឹង ប៉ុន្តែខ្ញុំគិតរឿងជាតិ ហើយគិតរឿងជាតិ ក៏យើងដោះស្រាយបញ្ហាជាតិ ហើយសម្ដេចមានចក្ខុវិស័យខ្ពស់ណាស់ អ្វីដែលគិត តាមខ្ញុំសង្កេតឃើញថា សម្ដេចធ្វើត្រូវ ហេតុដូច្នេះបញ្ហាធំបំផុត គឺ សម រង្ស៊ី ហ្នឹងហើយ វាពូកែចាក់រុកឆ្កាល និយាយពីនេះ ពីនោះ ហើយឃើញទេ ឥឡូវហ្នឹងអ្នកនយោបាយមួយចំនួន ក៏ដូចជាប្រជាពលរដ្ឋដែរ ដែលធ្លាប់គាំទ្រ សម រង្ស៊ី ហ្នឹង ឥឡូវឈប់ច្រើនគ្នាណាស់ ហើយឥឡូវហ្នឹងគេគាំទ្រសម្ដេច ហើយមិនត្រឹមតែគាំទ្រសម្ដេចទេ គេប្រកាសថា សម្ដេចជាមនុស្សល្អ សម រង្ស៊ី ជាអ្នកនយោបាយទាល់ច្រក គឺតែផ្ដេសតែផ្ដាស»។
ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរូបនេះ បានបញ្ជាក់ថា បើសិនជាក្នុងលក្ខខណ្ឌចាំបាច់ណាមួយ ដែលតម្រូវឲ្យលោកលាលែងសញ្ជាតិបារាំងនោះ លោកនឹងលាលែងភ្លាម។ ប៉ុន្តែលោកថា ក្នុងមុខតំណែងនៃស្ថាប័នកំពូលៗ របស់ជាតិទាំង ៤នោះ លោកមិនមានបំណងប្រាថ្នានោះទេ ដោយលោកថា លោកគ្រាន់តែចង់ឲ្យមានការកែប្រែចំណុចខ្វះខាត នៅថ្នាក់ក្រោមជាតិតែប៉ុណ្ណោះ។
លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ ដែលមានសញ្ជាតិពីរដែរ គឺសញ្ជាតិខ្មែរ និងសញ្ជាតិហូឡង់ បានឲ្យដឹងតាមប្រព័ន្ធតេលេក្រាមថា ចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់កំពូលរបស់ជាតិទាំង ៤នេះ លោកស្រីយល់ឃើញថា ជារឿងត្រឹមត្រូវសម្រាប់ជាតិយើងទៅអនាគត ដើម្បីការពារកុំឲ្យបរទេសជ្រៀតជ្រែក ចូលមកដឹកនាំជាតិយើង។

នៅពេលសួរថាតើ ប្រសិនបើជាក្នុងលក្ខខណ្ឌណាមួយ ដែលតម្រូវឲ្យលោកស្រី លាលែងពីសញ្ជាតិមួយ តើលោកស្រី អាចនឹងលាលែងដែរឬទេ? លោកស្រី ពោធិតី សាវត្ថី បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងលក្ខខណ្ឌនេះ ដើម្បីបុព្វហេតុជាតិរបស់យើង នាងខ្ញុំអាចលាលែង ដោយគ្មានស្ទាក់ស្ទើចិត្តឡើយ»។
គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរនៅលើទំព័រហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី៦ ខែតុលានេះថា ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិ ដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។
កាលពីយប់ថ្ងៃទី១១ ខែតុលា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយល់ស្របតាមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញ ដើម្បីកំណត់ឲ្យថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ «សញ្ជាតិខ្មែរតែមួយគត់»។
ចំណែកឯគណៈរដ្ឋមន្ត្រី ក៏បានបញ្ជូនសំណើធ្វើវិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម ទៅកាន់រដ្ឋសភារួចរាល់ហើយដែរ កាលពីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


