នយោបាយ
ទោះជួបបញ្ហាផ្ទៃក្នុង តែបក្សហ្វ៊ុនស៊ិនប៉ិច រៀបចំសមាសភាពបេក្ខជនមេឃុំ-ចៅសង្កាត់ បាន ៧០ភាគរយហើយ
មកដល់ពេលនេះ គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច បានរៀបចំសមាសភាពបេក្ខជនមេឃុំ-ចៅសង្កាត់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-អាណត្តិទី៥ ឆ្នាំ២០២២ បានចំនួន ៧០ភាគរយហើយ ក្នុងចំណោមឃុំ-សង្កាត់ ជាង ១ពាន់ ៦រយ នៅទូទាំងប្រទេស។ នេះបើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច មានប្រសាសន៍នៅថ្ងៃទី១៤ ខែតុលានេះថា ក្រុមការងាររបស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានចុះទៅតាមមូលដ្ឋាននៅទូទាំង ២៥រាជធានី-ខេត្តជាប្រចាំ ដើម្បីរៀបចំសមាសភាពមេឃុំ-ចៅសង្កាត់ សម្រាប់ការបោះឆ្នោតនៅឆ្នាំ ២០២២ខាងមុខ។

លោក ញឿន រ៉ាដែន បានឲ្យដឹងបន្តថា គណបក្សហ្វ៊ុនស៊ិនប៉ិច ជាគណបក្សចាស់វស្សាមួយ ដែលធ្លាប់ចូលរួមការបោះឆ្នោតច្រើនអាណត្តិមកហើយ។ ដូច្នេះការរៀបចំសមាសភាពមេឃុំ-ចៅសង្កាត់ សម្រាប់ការបោះឆ្នោតលើកនេះ ក៏មិនមានបញ្ហាចោទអ្វីដែរ។
សម្រាប់បញ្ហារកាំរកូស នៅផ្ទៃក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច ក្នុងរយៈពេលចុងក្រោយនេះ ត្រូវបានលោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បញ្ជាក់ថា ត្រូវបានសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សដោះស្រាយរួចរាល់ហើយ ពុំមានបញ្ហាអ្វីកើតឡើងទៀតទេ។
លោកបញ្ជាក់ថា «ទាក់ទងនឹងបញ្ហារកាំរកូស ដូចដែលខាងសារព័ត៌មានបានជ្រាបហើយ ទាក់ទងនឹងមានបុគ្គលមួយចំនួនតូច ដែលបានមិនសប្បាយចិត្ត ហើយបានធ្វើកិច្ចការផ្សេងៗ ដែលខុសអំពីបទបញ្ជាផ្ទៃក្នុង និងលក្ខន្ដិកៈ ទាក់ទងនឹងបញ្ហានេះ គណបក្សហ្វ៊ុនស៊ិនប៉ិច ជាពិសេសសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ លោកបានបញ្ចប់សមាជិក និងបណ្ដាញចេញពីបក្សហើយ…ហើយទាំងអស់ហ្នឹង យើងបានដោះស្រាយ ហើយគណបក្សកំពុងដំណើរការរលូន ដូចជាអត់មានជួបបញ្ហាអីទៀតទេ»។
មន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិចរូបនេះ បានគូសបញ្ជាក់ជាថ្មីថា សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ នឹងយាងត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ នៅមុនពេលការបោះឆ្នោតឃុំ-សង្កាត់ នាខែមិថុនា ឆ្នាំ២០២២ខាងមុខ ហើយមកដល់ពេលនេះ បញ្ហាសុខភាពរបស់សម្ដេចក្រុមព្រះ គឺមានភាពល្អប្រសើរហើយ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


