នយោបាយ
លោកម៉ៅ មុនីវណ្ណ៖ លោកសម រង្ស៊ី និងបក្ខពួក ជាអ្នកបំបែកអ្នកប្រជាធិបតេយ្យ មិនមែនលោកកឹម សុខាទេ
អតីតអ្នកតំណាងរាស្រ្តរបស់អតីតគណបក្សសង្រ្គោះជាតិ លោកម៉ៅ មុនីវណ្ណ នៅព្រឹកថ្ងៃចន្ទនេះ បានចេញមកវាយប្រហារទៅលើលោកសម រង្ស៊ី និងក្រុមរបស់លោកដែលបានបរិហារទៅលើលោកកឹម សុខា។ លោកម៉ៅ មុនីវណ្ណ បានអះអាងថា គឺរូបលោកសម រង្ស៊ី និងក្រុមរបស់លោកនេះហើយដែលជាអ្នកបំបែកអ្នកប្រជាធិបតេយ្យ មិនមែនរូបលោកកឹម សុខា ឡើយ។

តាមរយៈហ្វេសប៊ុក អតីតអ្នកតំណាងរាស្រ្តរូបនេះ បានសរសេរថា៖ «ខ្លាចជីវិតនយោបាយខ្លួនចប់ ឬមួយខ្លាចដើរបោកលុយគេលែងបាន។លោកកឹម សុខា មិនមែនជាអ្នកបំបែកឯណា គឺសម រង្សី និងបរិវារទៅបង្កើតចលនា និងវិលទៅបក្សភ្លើងទៀនវិញ នោះហើយជាអ្នកបំបែកអ្នកប្រជាធិបតេយ្យ»។ លោកម៉ៅ មុនី វណ្ណ បានគូសបញ្ជាក់យ៉ាងដូច្នេះ បន្ទាប់ពីលោកបានសង្កេតឃើញថា លោកសម រង្ស៊ី និងក្រុមរបស់លោកបានវាយបកមកលោកកឹម សុខា វិញ ក្រោយពីលោកកឹម សុខា បានចេញមកអំពាវនាវឱ្យលោកសម រង្ស៊ី និងក្រុមរបស់លោកបញ្ឈប់យកឈ្មោះ និងរូបភាពរបស់លោកទៅប្រើប្រាស់តទៅទៀត។

លោកកឹម សុខា ប្រធានអតីតគណបក្សប្រឆាំងកាលពីថ្ងៃអាទិត្យ បានចេញមកអះអាងចំៗថា លោក សម រង្ស៊ី និង សហការីនៅតែបន្តយកឈ្មោះ និងរូបថតរបស់លោកទៅប្រើប្រាស់ភ្ជាប់ជាមួយនឹងសកម្មភាពនានា ដែលពុំមានការអនុញ្ញត ឬ គាំទ្រពីរូបលោក។ លើសពីនេះទៅទៀត លោក សម រង្ស៊ី និង សហការីបានដើរចេញពីគោលការណ៍ និង ស្មារតីដើមនៃការរួបរួមគ្នា ដោយទៅបង្កើតចលនានយោបាយផ្សេងៗ និងមុខតំណែងខ្លួនឯង ជាពិសេសថ្មីៗនេះ គឺការត្រឡប់ទៅគាំទ្រដោយចំហរ ឬ នៅពីក្រោយការដឹកនាំគណបក្សនយោបាយចាស់របស់ពួកគេ គឺគណបក្សភ្លើងទៀន។ សម្រាប់លោកកឹម សុខា គឺទង្វើរបស់ពួកគេនេះសបញ្ជាក់ឱ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះ មិនមានការគាំទ្រ ឬ ជាជំហររបស់លោកឡើយ។
ប្រឈមនឹងបញ្ហានេះ លោកកឹម សុខា បានបញ្ជាក់យ៉ាងនេះថា៖«ខ្ញុំសូមអំពាវនាវឱ្យលោក សម រង្ស៊ី និង ក្រុមខាងលើ ឈប់បំពានមកលើរូបខ្ញុំដោយការយកឈ្មោះ និងរូបថតខ្ញុំ ទៅប្រើប្រាសភ្ជាប់ជាមួយសកម្មភាពមហិច្ឆិតានយោបាយរបស់ខ្លួន ដែលធ្វើឱ្យសាធារណមតិជាតិ និង អន្តរជាតិមានការភ័ន្តច្រឡំ។ ខ្ញុំសូមបញ្ជាក់ផងដែរថា ខ្ញុំមិនពាក់ព័ន្ធ និង មិនទទួលខុសត្រូវចំពោះសកម្មភាពរបស់លោក សម រង្ស៊ី និង ក្រុមនោះឡើយ»។

ជាការឆ្លើយតបវិញ លោកសម រង្ស៊ី តាមរយៈទំព័រហ្វេសប៊ុកកាលពីយប់ថ្ងៃអាទិត្យមិនបានសំដៅទៅរូបលោកកឹម សុខា ឡើយ តែបែរវាយប្រហារទៅលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ លោកសម រង្ស៊ីថា សេចក្តីថ្លែងការណ៍របស់លោកកឹម សុខានេះ គឺជាលទ្ធផលនៃការគំរាមកំហែងពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តីទៅវិញ៕
អត្ថបទ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


