Connect with us

នយោបាយ

មកកម្ពុជាមួយជើងនេះ នាយករដ្ឋមន្រ្តីឡាវថា ទទួលបានជោគជ័យយ៉ាងធំធេង

បានផុស

នៅ

លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីឡាវនៅព្រឹកថ្ងៃអង្គារនេះដែលថ្ងៃទី២នៃដំ​ណើរទស្សនកិច្ចនៅកម្ពុជាបានចូលជូនសម្តែងការគួរសមជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា។ ក្នុងជំនួបនេះ លោក ផនខាំ វីផាវ៉ាន់ បានប្រាប់សម្តេច ហេង សំរិន ថា លោកទទួលបានជោគជ័យយ៉ាងធំធេងនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយករដ្ឋមន្ត្រីឡាវ បានអះអាងថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជានាពេលនេះ គឺទទួលបានជោគជ័យយ៉ាងធំធេងនៅក្នុងការរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងបងប្អូនរវាងប្រទេសទំាងពីរលើគ្រប់វិស័យ ទំាងការងារសង្គម ពាណិជ្ជកម្ម ពិសេស រដ្ឋាភិបាលទំាងពីរបានសន្យាខិតខំ ដោះស្រាយបញ្ហានៅសេសសល់លើកិច្ចការព្រំដែន ដើម្បីប្រែក្លាយជាបន្ទាត់ព្រំដែន សន្តិភាព អភិវឌ្ឍន៍ និងបងប្អូន ។ លោក ផនខាំ វីផាវ៉ាន់ ក៏បានពាំនាំការគោរពអញ្ជើញរបស់លោកប្រធានរដ្ឋសភាឡាវ ជូនសម្តេច ហេង សំរិន ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវក្នុងពេលសមស្របណាមួយផងដែរ។

ជាការឆ្លើយតបវិញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តែងការអបអរសាទរចំពោះសមិទ្ធផលដែលកើតចេញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំដែលប្រទេសទាំងពីរកម្ពុជា -ឡាវ សម្រេចបាននាពេលកន្លងមក ទាំងក្នុងក្របខណ្ឌបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា ។ សម្តេចបានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីឡាវនាពេលនេះ គឺបង្ហាញពីការចាប់ផ្តើមឡើងវិញនូវការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បន្ទាប់ពីមានភាពធូរស្បើយនៃវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ដើម្បីបន្តជំរុញបន្ថែមទៀតនូវទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនទ្វេដងថែមទៀត។

ក្រៅពីសម្តែងការគួរសមជាមួយប្រធានរដ្ឋសភាកម្ពុជា លោកនាយករដ្ឋមន្រ្តីឡាវក៏បានឆ្លៀតថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជាដែលបានផ្តល់សម្ភារៈបរិក្ខារពេទ្យ មានម៉ាស វ៉ាក់សាំងដល់ប្រទេសឡាវ។ បន្ថែមលើបរិក្ខារទាំងនេះ កម្ពុជាក៏បានផ្តល់ជំនួយថវិកាចំនួន ១៣ លានដុល្លារអាមេរិក ដែល៣លានដុល្លារជាថវិការាជរដ្ឋាភិបាលកម្ពុជា និង១០លានដុល្លារទៀតបានពីវិស័យឯកជន និងបានផ្តល់វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូស រថយន្តសម្រាប់ផ្ទុកវ៉ាក់សាំងចំនួនពីរគ្រឿងថែមទៀតជូនដល់ប្រទេសឡាវ។

ជាមួយគ្នានេះ លោក ផនខាំ វីផាវ៉ាន់ ក៏បានអបអរសាទរជាមួយកម្ពុជានៅក្នុងការចូលរួមយ៉ាងសកម្ម និងទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងវេទិកាអន្តរជាតិ ដូចជា រៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ និង កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលទើបបញ្ចប់ទៅកាលពីពេលថ្មីៗនេះដែលបានបង្ហាញពីកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិយ៉ាងធំធេង៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២៣ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានជាតិ២៣ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ២៣ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម