កម្ពុជា និងវៀតណាម គ្រោងរៀបចំឱ្យមានពិធីអបអរសាទរខួប៥៥ឆ្នាំនៃចំណងការទូតនៅក្នុងឆ្នាំ២០២២
Connect with us

នយោបាយ

កម្ពុជា និងវៀតណាម គ្រោងរៀបចំឱ្យមានពិធីអបអរសាទរខួប៥៥ឆ្នាំនៃចំណងការទូតនៅក្នុងឆ្នាំ២០២២

បានផុស

នៅ

នៅឆ្នាំ២០២២ខាងមុខនេះ គឺជាខួប៥៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងវៀតណាម។ ដូច្នេះហើយ កម្ពុជា និងវៀតណាម គ្រោងរៀបចំឱ្យមានសកម្មភាពវប្បធម៌ផ្សេងៗ ដូចជា ការសម្ដែងសិល្បៈ​ ហើយជាពិសេស ចង់ឱ្យមានកម្មវិធីបង្រៀន ឬពន្យល់ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានយល់ពីគ្នាទៅវិញទៅមកថា កម្ពុជា និងវៀតណាម ជាមិត្តជិតខាងល្អ និងមានគុណទៅវិញទៅមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយលោក NGUYEN Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំកម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីជំនួបនោះថា លោក NGUYEN Huy Tang បានប្ដេជ្ញាចិត្តធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានជាប្រពៃណីកន្លងមក បានរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានេះ លោក NGUYEN Huy Tang បានវាយតម្លៃខ្ពស់ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងនៅកម្ពុជា ដោយលោកអះអាងថា កម្ពុជាមានគោលនយោបាយត្រឹមត្រូវ ក្នុងការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ ដែលរហូតមកដល់ពេលនេះ ធ្វើឱ្យចំនួននៃប្រជាពលរដ្ឋចាក់វ៉ាក់សាំងមានចំនួនខ្ពស់បំផុត ហើយធ្វើឱ្យវិស័យទេសចរណ៍ ក៏ដូចជាវិស័យជាច្រើនទៀតបានងើបឡើងវិញ។

បើតាមលោកកុយ គួង ដដែល គឺនៅក្នុងជំនួបនោះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាលើវិស័យមួយចំនួនទៀតដូចជា កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ វិស័យយោធា និងសន្តិសុខជាដើម ដោយមានការផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក ដើម្បីឱ្យកិច្ចសហប្រតិការនេះកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។ ភាគីទាំង២ ក៏បានឯកភាពអនុវត្តយន្តការដែលមានស្រាប់ ជាពិសេស កិច្ចព្រមព្រៀងនានា ដែលប្រទេសទាំងពីរមាន និងពិនិត្យទៅលើវិស័យផ្សេងៗទៀតដែលអាចពង្រីកបន្ថែម៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣០ នាទី មុន

ខេ​មរៈ​ សិរីមន្ត ធ្វើ​ពិធីបុណ្យ​គំរប់​ខួប​៣​ឆ្នាំ ខេ​មរៈ ស្រី​ពៅ យ៉ាង​អធិកអធម

ជីវិតកម្សាន្ដ២ ម៉ោង មុន

រឿងរ៉ាវនាយ ចយ និងភរិយា ​ត្រូវសារព័ត៌មានវៀតណាមយកទៅចុះផ្សាយបែបនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​នៅតែ​ទទូច​ឲ្យ​អ្នកពាក់ព័ន្ធ​ចូលរួម​ផ្តល់​ជា​មតិយោបល់​លើ​សេចក្ដីព្រាងច្បាប់​បង្កើត “​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា​”

កីឡា៤ ម៉ោង មុន

កីឡាករ កីឡាការិនី​ឆ្នើមៗ ដែល​ដណ្តើមបាន​ជ័យលាភី នឹង​ត្រូវបាន​សហព័ន្ធ​ជ្រើសរើស​ឲ្យ​ជាប់​ជា​ជម្រើសជាតិ​កីឡា​បាញ់កាំភ្លើង ឆ្នាំ​២០២២

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់អុកស៊ីហ្សែនរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង

Sokha Hotels

ព័ត៌មានពេញនិយម