ព័ត៌មានជាតិ
ទំនិញកម្ពុជា នាំចេញទៅវៀតណាម កើនឡើង ៣៧% ស្មើជិត ៣ពាន់លានដុល្លារ
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម កើនឡើង ៧,៣% រយៈពេល ១២ខែ ឆ្នាំ ២០២៣ គិតជាទឹកប្រាក់ប្រមាណជាង ៦,៥ពាន់លានដុល្លារ។ ក្នុងនោះការនាំចេញរបស់កម្ពុជា ទៅទីផ្សារវៀតណាមសម្រេចបានកំណើនជាង ៣៧% ស្មើនឹងទឹកប្រាក់ជិត ៣ពាន់លានដុល្លារ ខណៈការនាំចូលមកវិញមានចំនួនជាង ៣,៦ពាន់លានដុល្លារ ថយចុះជិត ១០%។ នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

វៀតណាម គឺជាប្រទេសដែលបានដោះដូរពាណិជ្ជកម្មធំលំដាប់ទី៣ជាមួយកម្ពុជា បន្ទាប់ពីចិន និងអាមេរិក។ ទំនិញដែលកម្ពុជា នាំចេញសំខាន់ៗ ទៅវៀតណាម ភាគច្រើនជាផលិតផលកសិកម្ម មានដូចជា ស្រូវ ដំឡូងមី ស្វាយចន្ទី កៅស៊ូ ខណៈការនាំចូលមកវិញមានដូចជា ដែកថែប ប្រេងឥន្ធនៈ និងផលិតផលវាយនភណ្ឌ ជាដើម។
ពាក់ព័ន្ធនឹងទំហំពាណិជ្ជកម្មនេះ ថ្នាក់ដឹកនាំកម្ពុជា-វៀតណាម បានសម្រេចឯកភាពគ្នាដាក់ទិសដៅជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២ ឱ្យបានឈានដល់កម្រិត ២០ពាន់លានដុល្លារ ក្នុងពេលដ៏ខ្លីខាងមុខ។ ការកំណត់គោលដៅនេះ បានធ្វើឡើងអំឡុងពេលនាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការកាលពីខែធ្នូ ឆ្នាំ ២០២៣ នៅប្រទេសវៀតណាម។
ចំពោះការជំរុញទំហំពាណិជ្ជកម្មនេះ ស្របពេលការនាំចេញនាំចូលរវាងប្រទេសទាំង២ បានរីកធំឡើងទ្វេដងបើធៀបឆ្នាំ២០២០ ជាមួយឆ្នាំ២០២២ កន្លងទៅ។
នាឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា «ជាមួយនឹងទំនុកចិត្តនយោបាយខ្ពស់រវាងភាគីទាំង២ (កម្ពុជា-វៀតណាម) យើងនឹងបន្តរួមគ្នាអនុវត្តន៍ឱ្យបានជោគជ័យ នូវរាល់កិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់គ្នា និងទិសដៅដែលបានដាក់បន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងវិបុលភាពសម្រាប់ប្រទេសជាតិទាំង២។ កម្ពុជា និងវៀតណាម មិនត្រឹមតែបានសម្រេចនូវគោលដៅពាណិជ្ជកម្ម ៥ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ ប៉ុណ្ណោះទេ ហើយនិន្នាការនេះថែមទាំងបានកើនឡើង ២ដងឈានដល់ជិត១១ប៊ីលានដុល្លារក្នុងឆ្នាំ២០២២»។
ឈរលើកំណើននេះ សម្តេច ហ៊ុន ម៉ាណែត និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានដាក់គោលដៅរួមគ្នាជំរុញឱ្យពាណិជ្ជកម្មទ្វេភាគី សម្រេចឱ្យបាន ២០ពាន់លានដុល្លារក្នុងពេលដ៏ខ្លីខាងមុខ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


