Connect with us

នយោបាយ

រដ្ឋមន្រ្តីការបរទេសកម្ពុជា ប្រាប់ប្រទេសG7 ថា សម្តេច ហ៊ុន សែន អញ្ជើញទៅមីយ៉ាន់ម៉ា គឺ ដើម្បីអាស៊ាន

បានផុស

នៅ

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានថ្លែងថា គម្រោងបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ារបស់សម្តេចតេជោ ហ៊ុន សែន នៅដើមខែមករា ខាងមុខ គឺដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកវឌ្ឍនភាពនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ាន។ លោកប្រាក់ សុខុន ថ្លែងបែបនេះទៅកាន់អង្គប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃក្រុមប្រទេសG7 នៅទីក្រុងលីវឺភូល ចក្រភពអង់គ្លេស តាមប្រព័ន្ធវីដេអូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន របៀបវារៈ កំពូលរបស់កម្ពុជានៅមីយ៉ាន់ម៉ា គឺបង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន និងទំនុកចិត្តផ្នែកនយោបាយក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវមូលដ្ឋានគ្រឹះរួមគ្នាមួយ លើដំណើរការឆ្ពោះទៅរកការបញ្ចប់អំពើហិង្សា និងទទួលបាននូវការឯកភាពគ្នាក្នុងចំណោមភាគីពាក់ព័ន្ធ។ ធ្វើបែបនេះ គឺសម្រាប់ការពន្លឿនការផ្តល់ជំនួយមនុស្សធម៌ទៅដល់អ្នកដែលខ្វះខាតបំផុត។ នេះបើតាមលទ្ធផលពីកិច្ចប្រជុំ ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលជាប្រមុខការទូតកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំខាងលើនេះ តាមការអញ្ជើញរបស់លោកជំទាវ Elizabeth Truss រដ្ឋមន្រ្តីការបរទេស កំមិនវែល និងអភិវឌ្ឍន៍ និងជារដ្ឋមន្រ្តីកិច្ចការនារី និងសមភាពនៃចក្រភពអង់គ្លេស។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំនេះបានគូសបញ្ជាក់អំពីតម្រូវការ ដើម្បីជំរុញឱ្យកាន់ខ្លាំងថែមទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងក្រុមប្រទេស G7 សម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន សម្រាប់សន្តិភាព និងវិបុលភាពរួម។ កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសំខាន់ៗមួយចំនួន ក៏ត្រូវបានលើកយកមកពិភាក្សា ជាពិសេស មធ្យោបាយ ដើម្បីពន្លឿនការទទួលបានវ៉ាក់សាំង និងការលើកកម្ពស់សន្តិសុខ សុខភាពសកល បច្ចេកវិទ្យាឌីជីថល ការវិនិយោគលើវិស័យហេដ្ឋារចនាសម័្ពន្ធ ការដោះស្រាយបញ្ហានានា ដែលពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ ការពង្រីកពាណិជ្ជកម្ម សន្តិសុខតំបន់ រួមទាំង បញ្ហាលំហសមុទ្រផងដែរ។

ឧបនាយករដ្ឋមន្ត្រី បាក់ សុខុន បានគូសបញ្ជាក់ពីសារសំខាន់នៃស្មារតីអាស៊ាន ក្នុងនាមជាគ្រួសាររួបរួមគ្នា ដែលមានសមាជិកចំនួន១០ប្រទេស ដែលស្មារតីនេះ គឺជាកត្តាជំរុញនៃមូលបទរបស់ប្រធានអាស៊ានឆ្នាំ២០២២ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។ ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីចំណុចអាទិភាពសំខាន់ៗរបស់កម្ពុជា និងឯកសារសមិទ្ធផល សម្រាប់ដំណើរការកសាងសហគមន៍អាស៊ាននៅឆ្នាំក្រោយ ព្រមទាំងការយកចិត្តទុកដាក់បន្ទាន់ ចំពោះការបង្កើតឱ្យមានដំណើរការប្រកបដោយសន្តិវិធី ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ដែលគួរតែជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ា និងដឹកនាំដោយមីយ៉ាន់ម៉ា៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច៧ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម