Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅម៉ាឡេស៊ី

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ ព័ន្ធដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ លោក ដាតុ ស៊េរី អាន់វ៉ា ស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេស ម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរជ្រាបថា មុនទៅចូលកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានជួបសន្ទនា ជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី តាមរយៈតាមខ្សែទូរសព្ទ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។ កាលណោះ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានជជែកគ្នាពាក់ព័ន្ធនឹងតួនាទីរបស់អាស៊ានក្នុងការជួយរកដំណោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា, វិធានការពន្ធរបស់សហរដ្ឋអាមេរិក និងការចូលជាជាសមាជិករបស់ប្រទេសទីម័រខាងកើតក្នុងសហគមន៍អាស៊ាន។

តាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រតិភូជាន់ខ្ពស់ ដែលអញ្ជើញអមដំណើរ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមានឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក​ ប្រាក់ សុខុន និងរដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។

កិច្ចប្រជុំកំពូលអាស៊ាន ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ គឺក្រោមប្រធានបទ “បរិយាបន្ន និងចីរភាព” កិច្ចប្រជុំកំពូលនឹងផ្តោតលើការជំរុញការកសាង សហគមន៍អាស៊ាន និងអនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ មួយក្នុងការបញ្ជាក់ឡើងវិញពីការលើកកម្ពស់ការប្តេជ្ញាចិត្តរួមគ្នារបស់តំបន់អាស៊ានដែលប្រកបដោយ ភាពធន់ នវានុត្តន៍ ថាមវន្ត និងផ្តោតលើប្រជាជនជាចម្បង។

កិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងផ្តល់វេទិកាសម្រាប់អាស៊ានក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង ជាមួយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ក៏ដូចប្រាស្រ័យទាក់ទងជាមួយ GCC និង ប្រទេសចិន លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៅចំពោះមុខការប្រែប្រួលទិដ្ឋភាពភូមិសាស្ត្រ នយោបាយ និងសេដ្ឋកិច្ច។

ក្រសួងការបរទសកម្ពុជា ឱ្យដឹងថា ក្នុងអំឡុងពេលស្នាក់នៅទីក្រុងគូឡាឡាំពួ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា  ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ ដឹកនាំអាស៊ាន និងពិភពលោកមួយចំនួនផងដែរ ដើម្បីពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ ទំនងទ្វេភាគីលើបញ្ហាដែលមានផលប្រជាជន និងក្តីបារម្ភរួម។  ក្នុងន័យនេះ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ទំនងជានឹងចាកចេញពីប្រទេសម៉ាឡេស៊ី បន្តដំណើរទៅប្រទេសជប៉ុនបន្តទៀត ដើម្បីបំពេញទស្សនកិច្ច។

សូមជម្រាបប្រិយមិត្តឱ្យដឹងថា បើតាមក្រសួងការបរទេសជប៉ុន ចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ទី៣១ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី នឹងដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចជាលើកទី២ក្នុងឋានៈជានាយករដ្ឋមន្រ្តីកម្ពជានៅប្រទេសជប៉ុន។

ក្រសួងការបរទេសជប៉ុន បានបញ្ជាក់ឱ្យដឹងថា នៅក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសជប៉ុន សម្តេចធិបតី នាយករដ្ឋមន្រ្តីជប៉ុនកម្ពុជា នឹងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ISHIBA Shigeru ដោយនឹងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ក៏ដូចជា បញ្ហានៅក្នុងតំបន់ និងពិភពលោក។

សម្តេចធិបតី​ ហ៊ុន ម៉ាណែត ក៏នឹងចូលរួមសន្និសីទអន្តរជាតិលើកទី៣០ស្ដីពី “អនាគតរបស់អាស៊ី” នៅទីក្រុងតូក្យូ ដែលរៀបចំឡើងក្រុមហ៊ុន​ Nikkei ផងដែរ។ ក្រសួងការបរទេសជប៉ុន បានអះអាងថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជានេះ ត្រូវបានរំពឹងថា នឹងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវ«ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»រវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា។

សម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នេះ គឺជាលើកទី២ហើយដែលសម្តេចធ្វើទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន ដោយកាលពីលើកទី១ក្នុងឋានៈជានាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី បានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុននៅខែធ្នូ ចុងឆ្នាំ២០២៣ ដែលនៅពេលនោះ សម្តេច នាយករដ្ឋមន្រ្តី បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក Kishida Fumio។ ចំណែក លើកនេះវិញ វា គឺជាលើកទី១ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាការងារជាមួយលោក ISHIBA Shigeru នាយករដ្ឋមន្រ្តីជប៉ុនបច្ចុប្បន្ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​នាយករដ្ឋមន្ត្រីស្តីទីថៃ​ឡើងភ្លាម​ អះអាង​ពីលទ្ធភាព​រំលាយសភា​​​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​អ៊ុយក្រែន​សម្លាប់​មេបញ្ជាការរង​​​​ជើងទឹករុស្ស៊ី​ ធ្វើ​ឲ្យ​ផ្ទុះ​ការ​ចាប់អារម្មណ៍​​​សង្គ្រាមនេះ​​​​ជាថ្មី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​នាយករដ្ឋមន្ត្រីស្តីទី​ថៃ​ ថា លោក​មិនទៅណាឆ្ងាយ​ពីក្រសួងការពារជាតិទេ​​

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្តីប្រពន្ធមួយគូរ រៀបរាប់ថា ខ្លួនរងគ្រោះ ព្រោះទ្រព្យខ្លួនឯង ដោយសារទុកចិត្តអ្នករាប់អានគ្នា

សេដ្ឋកិច្ច៦ ម៉ោង មុន

​ទិន្នផលដូងក្រអូប រំពឹងថាឆ្នាំនេះ នឹងមានកំណើនខ្ពស់ ខណៈអាកាសធាតុអំណោយផលល្អ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ ត្រៀមស្នើទៅ Google ឲ្យយកតាមផែនទីរបស់ខ្លួនវិញ ទើបប្រាសាទតាមាន់ធំ ស្ថិតក្នុងដីថៃ 

ព័ត៌មានជាតិ១០ ម៉ោង មុន

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បញ្ជាក់ករណី​លាឈប់របស់លោក​ស៊ីថេង ខណៈខ្ទង់​ចំណាយលើចំណីសត្វអស់ ១៥០០០ដុល្លារ ក្នុង១ខែ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រធានព្រឹទ្ធសភាធុញទ្រាន់នឹងថៃដែលនៅ​តែទូរស័ព្ទមកសុំចរចាឱ្យបើកព្រំដែន

ព័ត៌មានជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីសិង្ហបុរី គាំទ្រឱ្យកម្ពុជា-ថៃ ដោះស្រាយជម្លោះព្រំដែនដោយប្រើយន្តការច្បាប់អន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម