សេដ្ឋកិច្ច
ការដោះដូរទំនិញរវាងកម្ពុជា-អាស៊ាន សម្រេចបានទឹកប្រាក់ជាង ១២ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៩ ខែ
ការដោះដូរទំនិញកម្ពុជាជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន សម្រចបាននូវទំហំទឹកប្រាក់ ១២,២៨ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥ កើនឡើង ៤,៧៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមក្រសួងពាណិជ្ជកម្ម គិតចាប់ពីខែមករាដល់ខែកញ្ញាឆ្នាំ២០២៥ កម្ពុជាបាននាំចេញទំនិញមានតម្លៃ ៤,៤៧ ពាន់លានដុល្លារ ទៅកាន់បណ្ដាប្រទេសជាសមាជិក ASEAN រួមមាន ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ ប៊្រុយនេ វៀតណាម ឡាវ និងប្រទេសភូមា។ ទន្ទឹមនឹងនេះ ការនាំចូលប្រទេសជាសមាជិកមានទឹកប្រាក់ប្រមាណ ៧,៨០ ពាន់លានដុល្លារ ធ្លាក់ចុះ ១,៣៥ ភាគរយ។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ការកើនឡើងនៃការដោះដូរទំនិញរបស់កម្ពុជាជាមួយប្រទេសសមាជិកអាស៊ានឆ្លុះបញ្ជាំងពីការងើបឡើងវិញនៃតម្រូវការក្នុង ក្នុងតំបន់ និងពិភពលោក។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រាប់កម្ពុជាថ្មីនៅថ្ងៃអង្គារ៍ទី ២១ ខែ តុលា ឆ្នាំ ២០២៥ ថា កម្ពុជាមានការតភ្ជាប់ពោលគឺទើបតែដាក់ឱ្យដំណើរការព្រលានអន្តរជាតិតេជោ និងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយតំបន់ និងអន្តរជាតិជាច្រើន ធ្វើឱ្យពាណិជ្ជកម្មរបស់កម្ពុជាមានភាពល្អប្រសើរ។
កម្ពុជាបាននាំចេញកសិផល សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងអេឡិចត្រូនិក និង កង់ ទៅកាន់ប្រទេសអាស៊ាន ខណៈដែលការនាំចូលមានដូចជាចំណីអាហារ ភេសជ្ជៈ ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក សម្ភារសំណង់ គ្រឿងយន្តកសិកម្ម និងយានជំនិះ៕
អត្ថបទ៖ ឡេង ដេត
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


