នយោបាយ
ប្រមុខដឹកនាំកម្ពុជា ថា លោក ONG KENG YONG «នៅស្ទើរបទពិសោធន៍»ក្នុងបញ្ហារកសន្តិភាព
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឆ្លើយតបទៅលោក អុង កេយុង (ONG KENG YONG) អតីតអគ្គលេខាធិការអាស៊ាន ទាក់ទងដំណើរការដោះស្រាយបញ្ហាទៅមីយ៉ាន់ម៉ា។ សម្តេចតេជោ បានបញ្ជាក់ថា លោក អុង កេយុង មិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ក្នុងដំណើរការសន្តិភាពនៅក្នុងប្រទេសមួយនោះទេ ពីព្រោះលោក អុង កេយុង កើតនៅក្នុងប្រទេសដែលមានសន្តិភាព។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែននេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សេរីសោភ័ណ នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ។ សម្តេច ថា លោក ONG KENG YONG គួរមើលកុងសង់ស៊ីស៥ចំណុចរបស់អាស៊ាន តើមានចំណុចណានិយាយដល់ការបោះឆ្នោតទេ ? គឺអត់មានទាល់តែសោះ។ ដូច្នេះ អ្វីដែលសម្តេចចាប់អារម្មណ៍ គឺនៅក្នុងផែនទីចង្អុលផ្លូវរបស់មីយ៉ាន់ម៉ា មានកំណត់កាលបរិច្ឆេទបោះឆ្នោតនៅខែសីហា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖ «ឯកឧត្តម មិនមែនជាខ្ញុំ ឯកឧត្តមពិតជាមិនយល់ដូចខ្ញុំទេ ហើយឯកឧត្តម ក៏មិនធ្លាប់ធ្វើជាប្រធានអាស៊ានដែរ គ្រាន់តែធ្លាប់ធ្វើជាអគ្គលេខាធិការអាស៊ានតែប៉ុណ្ណោះ។ អញ្ចឹងសង្ឃឹមថា ឯកឧត្តមនឹងមានការយល់។ ហេតុអី្វបានត្រូវនិយាយអញ្ចឹង ?»។ បើតាមសម្តេចតេជោ កុងសង់ស៊ីស៥ចំណុចរបស់អាស៊ានគឺ ទី១. បញ្ឈប់ជាបន្ទាន់អំពើហិង្សានៅមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវប្រកាន់យកនូវការអត់ធ្មត់ជាអតិបរមា។ សម្តេចទៅមីយ៉ាន់ម៉ា យកបានទាំងអត់ធ្មត់ និងបទឈប់បាញ់ទៀត។ ទី២. ចាប់ផ្ដើមកិច្ចសន្ទនាប្រកបដោយការស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ សំដៅស្វែងរកបញ្ហាដោយសន្តិវិធី ដើម្បីផលប្រយោជន៍ប្រជាជន។
ទី៣.ប្រេសិតពិសេសរបស់អាស៊ាន ត្រូវធ្វើអាជ្ញាកណ្ដាលសម្របសម្រួល ដើម្បីដំណើរការសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤. អាស៊ាន ត្រូវផ្ដល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ។ ទី៥. ប្រេសិតពិសេស និងគណៈប្រតិភូ ត្រូវបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងបែបនេះថា ៖ «តែចាប់ផ្ដើមដំណើរការបទឈប់បាញ់ហើយ ចាប់ផ្ដើមចែកចាយមនុស្សធម៌ គឺវាដំណើរការទៅហើយ ជាមួយការសន្ទនានោះ។ កាលពីម្សិលមិញ ខ្ញុំបានឃើញការអត្ថាធិប្បាយ ហើយខ្ញុំក៏រង់ចាំមើលការធ្វើអត្ថាធិប្បាយបាយថែមទៀត អំពីបញ្ហានេះ ហើយសូមបងប្អូនមីយ៉ាន់ម៉ាជ្រាបថា កម្ពុជាមិនចង់បានអ្វីទេ ហើយឥឡូវនេះ កម្ពុជាស្ថិតនៅក្នុងស្ថានភាព ធ្វើក៏ខុស មិនធ្វើក៏ខុស ហើយបើខ្ញុំនៅស្ងៀមមិនធ្វើសកម្មភាព រឿងមីយ៉ាន់ម៉ានៅតែដដែល ដល់ពេលខ្ញុំទៅធ្វើគេថា ខ្ញុំខុស។ អញ្ចឹងធ្វើទៅល្អជាងមិនធ្វើ ហើយលទ្ធផលនឹងចេញតាមក្រោយ វាមិនមែនចេញមួយថ្ងៃពីរថ្ងៃទេ បញ្ហានៅកម្ពុជាដំណើរការចរចា៤ឆ្នាំទើបឈានដល់សន្តិភាព»។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា ៖ «នេះ គ្រាន់តែការឆ្លើយតបជាមួយលោក ONG KENG YONG ទេ អតីតអគ្គលេខាធិការអាស៊ាន ឯកឧត្តមមិនយល់ទេ ឯកឧត្តមមិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ក្នុងដំណើរការសន្តិភាពនៅក្នុងប្រទេសមួយទេ ពីព្រោះឯកឧត្តមកើតនៅក្នុងប្រទេស ដែលមានសន្តិភាពស្រាប់ទៅហើយ។ ខ្ញុំគ្រាន់តែទូន្មានឯកឧត្តម ខ្ញុំគ្រាន់តែប្រាប់ថា អ្វីដែលជាបញ្ហា អ្វីជារបៀបដោះស្រាយបញ្ហា ហើយខ្ញុំគ្រាន់តែចង់ប្រាប់ថា មិនមែនសេចក្តីប្រកាសពីរទំព័រនេះចប់នោះទេ នៅមានកិច្ចការជាច្រើនទៀតត្រូវធ្វើ ហើយយ៉ាងហោចណាស់យន្តការពីរត្រូវធ្វើសិន យន្តការទីមួយ គឺយន្តការសម្របសម្រួលបទឈប់បាញ់ យន្តការទី២ គឺយន្តការអំពីការផ្ដល់ជំនួយ ហើយយន្តការទី៣ វាសឹងតែមានស្រាប់ទៅហើយ គឺប្រេសិតពិសេស រួមជាមួយនឹងអគ្គលេខាធិការអាស៊ាន ធ្វើការសម្របសម្រួលអំពីកិច្ចសន្ទនា»។
សូមរំលឹកថា លោក ONG KENG YONG គឺជាឥស្សរជនជនជាតិសិង្ហបុរី ត្រូវបានតែងតាំងជាអគ្គលេខាធិការអាស៊ាន សម្រាប់អាណត្តិឆ្នាំ២០០៣ដល់ឆ្នាំ២០០៧៕
អត្ថបទ ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


