Connect with us

នយោបាយ

លោក ញឹក ប៊ុនឆៃ ថា ការរួបរួម​គ្នា​ជាមួយ​ហ៊្វុនស៊ិនប៉ិច​ឈានដល់​ពេល​មួយ ដែល​មិនអាច​ទៅរួច​

បានផុស

នៅ

លោក ញឹក ប៊ុនឆៃ បាន​អះអាងថា ការរួបរួម​គ្នា​រវាង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ឈានដល់​ចំណុច​មួយ​ដែល​មិនអាច​ទៅរួច​ទេ ដោយសារ​តែ​ជម្លោះផ្ទៃក្នុង ហ៊្វុនស៊ិនប៉ិច កាន់តែខ្លាំង​ទៅៗ ហើយ​ពេលវេលា​នៃ​ការបោះឆ្នោត ឃុំ សង្កាត់ កាន់តែ​ខិតជិត​ចូលមក​ដល់ មិនអាច​រង់ចាំ​តទៅទៀត​ទេ​។

លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​យ៉ាងនេះ​ថា “​ខ្ញុំ​ថា​មកដល់ពេលនេះ​ការ​រូប​រួមគ្នា​អស់​លទ្ធភាព​ហើយ ព្រោះ​ផ្ទៃក្នុង​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទោះបី​ពេលនេះ​សម្ដេចក្រុមព្រះ​នរោត្តមរណឫទ្ធិ ដែលជា​ព្រះប្រធាន​គណបក្ស​បាន​ចូល​ទីវ​ង្គ​ត​ហើយ​ក្តី បញ្ហា​ផ្ទៃក្នុង​នៅតែ​ប្រឈម​ដដែល ហើយ​កាន់តែខ្លាំង​ទៅ​ខ្លាំង​ទៅ​”​។ លោក​ថា មួយក្រុម​មួយក្រុម​អះអាង​ពី​ការគោរព​ស្រឡាញ់​សម្ដេចក្រុមព្រះ ប៉ុន្តែ​បើ​គោរព​ស្រឡាញ់​គួរតែ​រួបរួមគ្នា សាមគ្គី​ជា​ធ្លុង​មួយ​។

ដោយសារ​តែ​បញ្ហា​ផ្ទៃ​ក្នុងនេះ លោក ញឹក ប៊ុនឆៃ បាន​អះអាងថា “​ការរួបរួម​គ្នា​រវាង​គណបក្ស​ខ្ញុំ ខ្មែរ​រូប​រួម​ជាតិ​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នេះ មកដល់​ពេល​មួយ​មិនអាច​រួបរួមគ្នា​បាន​។ ពីព្រោះ​ទីមួយ បញ្ហា​ផ្ទៃក្នុង មិនទាន់បាន​ដោះស្រាយ​ចប់ ដែល​ត្រូវ​អូសបន្លាយ​ពេលវេលា​តទៅ​ទៀត ហើយ​ប្រសិនបើ​ខ្ញុំ​រួបរួម​វា​អាច​ត្រូវ​ខាង​នេះ មិនត្រូវ​ខាង​នោះ អាចមាន​បញ្ហា​ក្នុងការ​រួបរួមគ្នា​ផង នឹងធ្វើ​ឲ្យ​ប៉ះពាល់​ជាមួយ​ខ្ញុំ​ផង ដោយមាន​អ្នកខ្លះ​សប្បាយចិត្ត អ្នកខ្លះ​មិន​សប្បាយចិត្ត ធ្វើឱ្យ​មានការ​ជេរប្រទេច​ផ្ដាសា​ផង​ក៏​ថា​បាន​។ ទី​២ ពេលវេលា​នៃ​ការ​រូប​រួមគ្នា​បានអូសបន្លាយ​តាំងពី​ឆ្នាំ​២០១៩ មក ដែល​ខ្ញុំ​រង់ចាំ​ឲ្យ​មានការ​បង្រួបបង្រួម ដូច្នេះ​ខ្ញុំ​មិនអាច​អូសបន្លាយ​រង់ចាំ​តទៅទៀត​ទេ ដោយសារតែ​ពេលវេលា​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ កាន់​ខិតជិត​ចូលមក​ជិត​ដល់​ហើយ​”​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្វីដែល​សំខាន់​ទៀត​នោះ លោក ញឹក ប៊ុនឆៃ បាន​ឲ្យ​ដឹងថា ស្លាក​សញ្ញា​គណបក្ស​ដែល​បាន​ជួសជុល និង​ធ្វើ​ឡើងវិញ​នោះ បានធ្វើ​រួចរាល់​ទៅហើយ ដូច្នេះ​មិនអាច​រង់ចាំ​តទៅទៀត​បានទេ​។ លោក​ថា បច្ចុប្បន្ននេះ លោក​បាន​លើក​ផ្លាក ជួសជុល​ផ្លាក​នៅ​ទូទាំងប្រទេស​ជា​បន្តបន្ទាប់ ហើយ​បេក្ខភាព ឃុំ សង្កាត់ ទូទាំងប្រទេស រៀបចំ​បាន​ប្រមាណ​៥០ ភាគរយ​ទៅហើយ ដូច្នេះ​បើ​មានការ​រួបរួម ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​បន្តទៀត នឹងមាន​បញ្ហា ពីព្រោះ​ការរួបរួម​តែងតែមាន​ការផ្លាស់ប្ដូរ ទាមទារ​បែបនេះ ទាមទារ​បែប​នោះ ដែល​តម្រូវឱ្យ​មានការ​រូស​រើ​ថែមទៀត ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​អ្វីដែល​លោក​បាន​ខិតខំ​ប្រឹងប្រែង​កន្លងមក​។​

​បើតាម​លោក​ញឹក ប៊ុនឆៃ ក្រៅពី​បញ្ហា​ខាងលើនេះ អាវ​គណបក្ស សម្រាប់​ផ្សព្វផ្សាយ​នៅតាម​មូលដ្ឋាន ឃុំ សង្កាត់ សុទ្ធតែ​ត្រូវការ​ពេលវេលា ដើម្បី​រៀបចំ ហើយ​លោក​ក៏បាន​រៀបចំ​រួចរាល់​មួយចំនួន​ដែរ​។ លោក​ថា បញ្ហា​នេះ យ៉ាងហោចណាស់​ត្រូវ​រៀបចំ​មុន​៣ ខែ​ដែរ មុននឹង​ចាប់ផ្ដើម​ឃោសនា​។ ចំណែក​ថវិកា ក៏បាន​ចំណាយ​ច្រើន​ណាស់ដែរ ដូច្នេះ​បើ​វិល​ទៅរក​ការរួបរួម​គ្នា​វិញ អ្វីៗ​ដែល​បានរៀបចំ​រួច គឺ​ត្រូវ​ចោល​ទាំងអស់​។ លោក​បញ្ជាក់ដែរថា ទៅ​ថ្ងៃ​ខាងមុខ បើ​ហ៊្វុនស៊ិនប៉ិច​នៅតែ​បែបនេះ ក៏​មិនអាច​រួបរួមគ្នា​បានដែរ​។​

​សូមបញ្ជាក់ថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​មេដឹកនាំ​មាន​អតីតភាព​ពី​គណបក្ស​តែមួយ (​ហ៊្វុនស៊ិនប៉ិច​) មានបំណង​រួបរួមគ្នា​ជាច្រើនលើក​ច្រើនសា​រួចមកហើយ ក្រោយពី​ការបែកបាក់​ដ៏​ស្រួចស្រាល់​មួយ ប៉ុន្តែ​មិនបាន​សម្រេច ដោយសារ​តែ​មិន​ចុះសម្រុង​គ្នា​លើ​បញ្ហា​ជាច្រើន ជាពិសេស​បញ្ហា​ផ្ទៃក្នុង​របស់​ហ៊្វុនស៊ិនប៉ិច​។ គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​អះអាងថា ជា​គណបក្ស​រាជានិយម ដែលមាន​សម្តេចក្រុមព្រះ​ជា​ប្រធាន បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ក្រោយ​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ រហូត​គ្មាន​អាសនៈ​សូម្បី​តែមួយ​នៅក្នុង​រដ្ឋសភា ហើយ​គណបក្ស​ត្រូវបាន​បែកខ្ញែក​ជា​ចំរៀកៗ​៕

កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ផ្តន្ទាទោស​អតីត​ថៅកែ​ហាង អាយ​ឃ្យូ សាច់​អាំង​មូ​កា​ថៈ​ជ្រោយ ចង្វា ដាក់​ពន្ធនាគារ​២​ឆ្នាំ ករណី​ចេញ​សែក​ស្អុយ

ព័ត៌មានជាតិ៣ ម៉ោង មុន

ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម​សហគមន៍​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ទំនើប​ស្រូវ​នាង​អំ នៅ​ឃុំកន្តួត

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគមន៍កសិកម្មសំបូរជ័យ កំពុងជួយដោះស្រាយបញ្ហាកសិករ និងធ្វើឱ្យជីវភាពកាន់តែប្រសើរ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

ព័ត៌មានជាតិ៣ ម៉ោង មុន

ទោះបី​មាន​ពិការភាព​ក្តី ប៉ុន្តែ​យុវតី អុន ឡេ​ន ជម្នះ​គ្រប់​ឧបសគ្គ​ដើម្បី​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដែលជា​ក្តី​ស្រមៃ​របស់​ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម