Connect with us

នយោបាយ

ចិន ប្រកាសគាំទ្រ កម្ពុជា ក្នុងការមិនខ្លាចមហាអំណាចគាបសង្កត់ និងប្រឆាំងការធ្វើបាប ដោយទុច្ចរិត

បានផុស

នៅ

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន បានលើកឡើងថា នៅពេលអនាគត ចិននឹងបន្តជួយគាំទ្រកម្ពុជាក្នុងវិស័យជាច្រើនដូចជា នយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ការអនុវត្តច្បាប់ និងយោធា ទំនាក់ទំនងមនុស្សសាស្រ្ត និងបណ្ដាវិស័យផ្សេងទៀត។ អ្វីដែលជាពិសេសនោះ គឺចិនគាំទ្រកម្ពុជាក្នុងការមិនខ្លាចមហាអំណាចគាបសង្កត់ និងប្រឆាំងការធ្វើបាបដោយទុច្ចរិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាប់«កម្ពុជាថ្មី»នៅថ្ងៃចន្ទនេះ លោក វ៉ាង វិនធាន បានបញ្ជាក់ថា ភាគីចិន នឹងពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយកម្ពុជា លើកកម្ពស់ការជឿទុកចិត្តគ្នាទៅវិញទៅមកលើផ្នែកនយោបាយឱ្យកាន់តែស៊ីជម្រៅ គាំទ្រកម្ពុជាក្នុងការស្វែងរកមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងស្ថានភាពជាតិរបស់ខ្លួន។ លោកគូសបញ្ជាក់ទៀតថា ចិនគាំទ្រកម្ពុជាក្នុងការមិនខ្លាចមហាអំណាចគាបសង្កត់ និងប្រឆាំងការធ្វើបាបដោយទុច្ចរិត ការពារអធិ​បតេយ្យភាពជាតិ និងសេចក្តីថ្លៃថ្នូររបស់ជាតិ ការពារឱ្យកាន់តែល្អប្រសើរលើអត្ថប្រយោជន៍មូលដ្ឋានគ្រឹះរបស់ប្រជាជនខ្លួន។ ចិន គាំទ្រកម្ពុជាយ៉ាងមុតមាំក្នុងការទទួលតំណែងជាប្រធានប្តូរវេនអាស៊ាន និងដើរតួនាទីកាន់តែសំខាន់លើកិច្ចការក្នុងតំបន់ និងអន្តរជាតិ។

មិនត្រឹមផ្នែកនយោបាយទេ ចិន ក៏បានប្រកាសជួយកម្ពុជាលើផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ។ នោះ គឺភាគីចិន នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងការជួយកម្ពុជាស្តារសេដ្ឋកិច្ចរបស់ខ្លួនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ និងចាប់យកការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជា ជាឱកាសមួយ ដើម្បីពន្លឿនការតភ្ជាប់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិនជាមួយនឹងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជា ជំរុញការកែលម្អឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ពន្លឿនជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពផលិតកម្ម សេដ្ឋកិច្ច និងពាណិជ្ជកម្ម និងវិស័យ5Gជាដើម។ ចិន ក៏នឹងជួយភាគីកម្ពុជា ពន្លឿនដំណើរឧស្សាហូបនីយកម្ម និងកែលម្អប្រែជាវិស័យផលិតកម្ម។

បន្ថែមលើនេះ ភាគីចិន នឹងពន្លឿនដំណើរការត្រួតពិនិត្យភូតគាមអនាម័យលើកសិផលកម្ពុជាដែលនាំចេញទៅកាន់ប្រទេសចិន ដើម្បីឱ្យកសិផលកម្ពុជា ដែលមានគុណភាពខ្ពស់អាចនាំចេញទៅកាន់ទីផ្សារចិនកាន់តែច្រើន។ ភាគីចិន នឹងខិតខំលើកទឹកចិត្តសហគ្រាសដែលមានសមត្ថភាពមកបណ្តាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើន នឹងបន្តផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាទៅតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។ ជាមួយគ្នានេះ ភាគីចិន នឹងបន្តធ្វើជាបង្អែកយុទ្ធសាស្រ្តក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជូនដល់កម្ពុជា ហើយនឹងចាត់បញ្ជូនក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបុរាណចិនមកកាន់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ និងជួយកម្ពុជាសាងសង់រោងចក្រផលិតវ៉ាក់សាំងកូវីដ។

ងាកមកវិស័យកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងយោធាវិញ លោកឯកអគ្គរដ្ឋទូតចិន បានគូសបញ្ជាក់ថា ចិន និងកម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់ បន្តរក្សាសន្ទុះវិជ្ជមានរបស់ឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិន និងកម្ពុជា រួមគ្នាប្រយុទ្ធប្រឆាំងនឹងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗដែលតែងបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជនទាំងពីរ ជាពិសេស គឺល្បែងស៊ីសងតាមអនឡាញ និងបទល្មើសផ្សេងទៀតដែលទាក់ទងនឹងឧក្រិដ្ឋកម្មដ៏កាចសាហាវ។ ភាគីចិន នឹងសហការជាមួយកម្ពុជា ដើម្បីបន្តជំរុញការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ ដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមកសម្រាប់យោធាទាំងពីរឱ្យឆ្ពោះទៅកាន់ទិសដៅពហុវិស័យស៊ីជម្រៅ  និងកម្រិតខ្ពស់។ បើតាមទូតចិន គឺនៅពេលជំងឺកូវីដមានភាពធូរស្បើយ កងទ័ពចិន និងកម្ពុជានឹងបន្តរៀបចំលំហាត់នាគមាស ឡើងវិញ ជំរុញគម្រោងជំនួយកិច្ចសហប្រតិបត្តិការយោធាក្នុងប្រទេសកម្ពុជាយ៉ាងមុតមាំ។ ទន្ទឹមនឹងនេះ ក៏ប្រឆាំងដាច់ខាតចំពោះគំនិតប៉ុនប៉ងមកពីក្រៅដែលចង់ជ្រៀតជ្រែកបំបែកបំបាក់កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករបស់កងទ័ពទាំងពីរ។

ដោយឡែក ចំពោះវិស័យទំនាក់ទំនងមនុស្សសាស្រ្ត គឺភាគីចិនក្រោមកិច្ចទប់ស្កាត់នឹងជំងឺកូវីដ នឹងចូលរួមជំរុញការផ្លាស់ប្តូរប្រជាជនទាំងពីរប្រទេស បង្កើនជើងហោះហើរបន្ថែមទៀតរវាងប្រទេសទាំងពីរ។ ចិន នឹងផ្ដល់ឱកាសដល់សិក្ខាមយុវជនកម្ពុជាទៅសិក្សាក្នុងប្រទេសចិនកាន់តែច្រើន  នឹងផ្តល់ឱ្យកម្ពុជានូវគម្រោងបណ្ដុះបណ្ដាលធនធានមនុស្សតាមប្រព័ន្ធអ៊ីនធើណេតបន្ថែមទៀតដោយក្រោមបរិបទជំងឺកូវីដមួយនេះ។ នេះបើតាមការគូសបញ្ជាក់ពីលោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដដែល៕

ដោយ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១២ នាទី មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

ប្រជាជននៅ ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី ពហិការមិនចូលហាង McDonald’s និង Starbucks

ព័ត៌មានជាតិ២៧ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ៣០ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ៤៨ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

Sokha Hotels

ព័ត៌មានពេញនិយម