នយោបាយ
ថ្ងៃបើកយុទ្ធនាការនាការឃោសនាដំបូងគណបក្សប្រជាជនកម្ពុជាដង្ហែរក្បួនលេចធ្លោជាងគេនៅបន្ទាយមានជ័យ
នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២២ នេះគឺជាថ្ងៃទី១ នៃការបើកយុទ្ធនាការនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អណត្តិទី ៥ នៅតាមគោលដៅរបស់គណបក្សនយោបាយនីមួយៗ។

នៅខេត្តបន្ទាយមានជ័យ គេសង្កេតឃើញមានតែគណបក្សប្រជាជនកម្ពុជាតែមួយទេដែលលេចធ្លោជាងគេមានសមាជិក សមាជិការចូលរួមដង្ហែរផ្លូកទឹកផ្លូកដី ដែលប្រើមធ្យោបាយធ្វើដំណើរតាមម៉ូតូ រថយន្ត គោយន្ត និងការធ្វើដំណើរផ្សេងៗទៀត នៅតាម ឃុំ សង្កាត់នីមួយៗក្នុងខេត្តបន្ទាយមានជ័យ។
អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបូរីលោក បោន ប៊ិន បានឱ្យដឹងថា ដំណើរការឃោសនារកសំឡេងឆ្នោតនេះ មានរយៈពេល ១៤ ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី ២១ ខែឧសភា ដល់ល្ងាចថ្ងៃទី៣ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

លោក យ៉ង់ សក្តិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យបានប្រាប់ អ្នកយកព័ត៍មានឲ្យដឹថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ សម្រាប់ខេត្តបន្ទាយមានជ័យមានចំនួន ១១ គណបក្សនយោបាយចូលរួម រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្ពុជានិយម គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សឯកភាពជាតិគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សភ្លើងទៀន គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែរតែមួយ១១និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

លោកយ៉ង់ សក្តិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត បានប្រាប់ឲ្យដឹងបន្តទៀតថា ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនិងចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២១ ដំណាក់កាលនៃការបិទផ្សាយ បញ្ជីឈ្មោះបោះឆ្នោតនិងអ្នកបានចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់ខេត្តបន្ទាយមានជ័យ សរុបចំនួន ៤០៥,៧៣០នាក់/ស្រី ២១៦,០៣៦នាក់ ក្នុងនោះមានឃុំសង្កាត់សរុបចំនួន ៦៧ និងមានការិយាល័យ ត្រូវបោះឆ្នោត សរុបចំនួន ១,១១៤ ការិយាល័យ កើនជាង ឆ្នាំ២០១៨ ដែលកាលណោះមាន១.០៧០ការិយាល័យ។

លោក យ៉ង់ សក្តិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យបានបញ្ជាក់ឲ្យដឹងបន្តទៀតថា កម្លាំងមានសមត្ថកិច្ច គ្រប់ប្រភេទគឺឈរលើគោលការណ៍អព្យាក្រឹត្យ និងក្រមសីលធម៌ សម្រាប់ ចូលរួមការពារសន្តិសុខ ក្នុងការបោះឆ្នោត ថ្នាក់ជាតិនិង ថ្នាក់ ក្រោមជាតិ ជាពិសេសកម្លាំងសមត្ថកិច្ចនិងត្រៀម ការពារសន្តិសុខក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី ៥ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកំណត់យកថ្ងៃទី ៥ ខែមិថុនាឆ្នាំ ២០២២ ជាថ្ងៃបោះឆ្នោត៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា