នយោបាយ
មន្ត្រីជាន់ខ្ពស់ គ.ជ.ប ថា បណ្តឹងតិច ឬច្រើន មិនធ្វើឲ្យរអាក់រអួលដំណើរការរៀបចំការបោះឆ្នោតទេ
ថ្លែងឆ្លើយតបសំណួររបស់តំណាងគណបក្សប្រជាជនកម្ពុជា លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា “នៅគ្រប់ដំណាក់កាល នៃការរៀបចំការបោះឆ្នោត សុទ្ធតែមានបណ្តឹង ដូច្នេះបណ្តឹងតិច ឬច្រើន មិនពាក់ព័ន្ធ ឬមិនធ្វើឲ្យរអាក់រអួលដំណើការរៀបចំការបោះឆ្នោតទេ”។

ការលើកឡើងរបស់លោក សោម សូរីដា នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពី សភាពការណ៍ទូទៅជុំវិញដំណើរការនៃការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ។

បើតាមលោក សោម សូរីដា រយៈ៦ថ្ងៃ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មានបណ្តឹងចំនួន៣៣ ហើយ ភាគច្រើនគណបក្សប្រជាជនកម្ពុជា ប្តឹងគណបក្សភ្លើងទៀន ហើយកម្មវត្ថុនៃបណ្តឹងភាគច្រើនទាក់ទងទៅនឹងការប្រមាថ ការចោទប្រកាន់ ការដាក់កំហុសផ្សេងៗ ផ្ទុយទៅនឹងមាត្រា៦៧ ដែលចែងថា ការឃោសនាបោះឆ្នោតមានបំណងឲ្យគណបក្សនយោបាយ ក៏ដូចជាបេក្ខជន ធ្វើការផ្សព្វផ្សាយគោលនយោបាយ របស់គណបក្ស ក្នុងការអភិវឌ្ឍ ឃុំ សង្កាត់ ដល់អ្នកបោះឆ្នោត ដូច្នេះស្មារតីនៃ មាត្រានេះ ដាក់ចេញ ដើម្បីឲ្យគណបក្សនយោបាយទាំងអស់ធ្វើការប្រកួតប្រជែងទៅលើកម្មវិធីនយោបាយរបស់ខ្លួន ជូនអ្នកបោះឆ្នោត ហើយប្រសិនបើគណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែង អនុវត្តតាមខ្លឹមសារ នៃមាត្រានេះ នឹងមិនមានការ ប្តឹងផ្តល់ណាមួយឡើយ។

ចំណែកលោក ហង្ស ពុទ្ធា បាបញ្ជាក់ថា នៅក្នុងចំណោមបណ្តឹងទាំង៣៣ នោះ ផ្សះផ្សាសះជាចំនួន៧បណ្តឹង, គឃ.សប ចេញលិខិតជូនដំណឹងចំនួន១បណ្តឹង, ដើមបណ្តឹងដកពាក្យបណ្តឹងវិញចំនួន១បណ្តឹង, កំពុងដោះស្រាយចំនួន១៨បណ្តឹង, ផ្សះផ្សាមិនសះជាចំនួន៦ បណ្តឹង៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


