នយោបាយ
ថ្ងៃទី១ គ.ជ.ប ទទួលបានសម្ភារៈ ឯកសារ ដែលបម្រើឱ្យការបោះឆ្នោតពីខេត្តចំនួន៧
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា សម្រាប់ថ្ងៃទី១ ឬថ្ងៃទី១០ ខែមិថុនា នេះ គ.ជ.ប បានទទួលកញ្ចប់ “ឃ” ពិសេស ពីរាជធានីខេត្តចំនួន៧ រួមមាន៖ ខេត្តកំពង់ចាម, ខេត្តកំពត, ខេត្តព្រៃវែង, ខេត្តរតនគិរី, ខេត្តស្វាយរៀង, ខេត្តកែប និងខេត្តប៉ៃលិន។

ដោយឡែកនៅថ្ងៃស្អែក ឬថ្ងៃទី១១ ខែមិថុនា លោក សោម សូរីដា អះអាងថា គ.ជ.ប នឹងទទួលសម្ភារៈ និងឯកសារ បម្រើឱ្យការបោះឆ្នោត ពីខេត្តចំនួន៧ទៀត ដែលមាន៖ ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ស្ពឺ, ខេត្តកណ្តាល, រាជធានីភ្នំពេញ, ខេត្តពោធិសាត់, ខេត្តស្ទឹងត្រែង និងខេត្តតាកែវ។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធ្វើការទទួលសម្ភារៈ និងឯកសារ ដែលបម្រើឱ្យកិច្ចប្រតិបត្តិការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ មកពីគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ រយៈពេល៥ ថ្ងៃ គឺចន្លោះពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅឃ្លាំង គ.ជ.ប ដែលបរិវេណក្រុមហ៊ុនគ្រីនឌូដ ផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


