នយោបាយ
គ.ជ.ប ស្នើអាជ្ញាធរមានសមត្ថកិច្ចស៊ើប អង្កេត និងចាត់វិធានការតាមច្បាប់លើអ្នកនិពន្ធបទចម្រៀង “ផ្កាយរះកណ្ដាលថ្ងៃ”
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្នើអាជ្ញាធរមានសមត្ថកិច្ចស៊ើប អង្កេត និងចាត់វិធានការតាមច្បាប់លើអ្នកនិពន្ធបទចម្រៀងមួយបទ ដែលមានចំណងជើងថា “ផ្កាយរះកណ្ដាលថ្ងៃ” ដែលបទចម្រៀងនេះ មានខ្លឹមសារប្រមាថ តិះដៀល បន្ទាបបន្ថោក ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើស្ថាប័ន គ.ជ.ប។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលទទួលបាននាល្ងាចថ្ងៃទី១៥ ខែមិថុនា នេះ។ គ.ជ.ប បញ្ជាក់ថា បានឃើញទំព័រហ្វេសបុក (Facebook) ឈ្មោះ “ វីរភាព សម រង្ស៊ី “ចាក់ផ្សាយបទចម្រៀងមួយ ដែលមានចំណងជើងថា “ផ្កាយរះកណ្ដាលថ្ងៃ” ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ដោយច្រៀងបង្អួចកេរ្តិ៍ឈ្មោះ គ.ជ.ប ថាជា “ ចោរ គ.ជ.ប. និងបង្កប់ដោយន័យអសុរោះ អសីលធម៌ ប្រមាថ តិះដៀល បន្ទាបបន្ថោកដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើស្ថាប័ន គ.ជ.ប និងដែលអាចធ្វើឱ្យមានការភាន់ ច្រឡំ និងបាត់ទំនុកចិត្តលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២” ។

គ.ជ.ប មានការសោកស្តាយ និងមិនអាចទទួលយកបាន ហើយបានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើរបស់ជនអគតិមួយចំនួន ដែលមានចេតនាទុច្ចរិត ក្នុងគោលដៅបម្រើផលប្រយោជន៍ និងមហិច្ឆតារបស់ខ្លួន ។ ជាមួយគ្នានោះ គ.ជ.ប បានស្នើឲ្យបុគ្គលដែលពាក់ព័ន្ធ បញ្ឈប់សកម្មភាពចែកចាយ បទចម្រៀងនេះ ជាបន្ទាន់។

អនុលោមតាមមាត្រា៤២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប និងមាត្រា១៧១ នៃ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គ.ជ.ប បានស្នើសុំអាជ្ញាធរមាន សមត្ថកិច្ច មេត្តាស៊ើបអង្កេត និងចាត់ វិធានការតាមច្បាប់ជាបន្ទាន់ ដើម្បីធានាឯករាជ្យភាព អព្យាក្រឹត សច្ចៈ យុត្តិធម៌ និងតម្លាភាព របស់ស្ថាប័នជាតិ គជ.ប៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


