Connect with us

នយោបាយ

លោក ពុយ គា៖ បញ្ហារុស្ស៊ី-អ៊ុយក្រែន អាចមានឱកាសធ្វើការចរចាក្នុងវេទិកាធំៗ៣ នៅខែក្រោយ

បានផុស

នៅ

អ្នកកាសែតជើងចាស់ និងជាអគ្គលេខាធិការនៃក្លិបអ្នកកាសែតកម្ពុជា លោក ពុយ គា បានថ្លែងក្នុងកិច្ចពិភាក្សាតុមូល របស់រាជបណ្ឌិតសភាកម្ពុជាថា បញ្ហាសង្គ្រាមរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ប្រសិនជាធ្វើការចរចារក្នុងកំលុងពេលនេះ ប្រហែលជាមិនបានផលអ្វីឡើយ។ ប៉ុន្តែ ឱកាសនៃការចរចារលើបញ្ហាជម្លោះប្រទេសទាំង២ អាចធ្វើឡើងបាននៅវេទិកាសំខាន់ៗ៣ ក្នុងខែវិច្ឆិកាខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេទិការធំៗទាំង៣នេះ គឺទី១ វេទិកាប្រជុំកំពូលអាស៊ាន និងប្រជុំអាស៊ានបូកនៅកម្ពុជានៅខែវិច្ឆិកាខាងមុខ ដែលកម្ពុជានិងធ្វើជាម្ចាស់ផ្ទះ ព្រមទាំងមាន​​ ប្រទេសមហាអំណាច ចូលរួមក្រៅពីប្រទេសសមាជិកអាស៊ាន ដូចជាចិន អាមរិក រុស្ស៊ី ជាដើម។ ក៏ប៉ុន្តែ លោក ពុយ គា មើលឃើញថា ការប្រជុំកំពូលអាស៊ាននៅកម្ពុជា ក៏នៅតែមិនអាចចរចារទៅបាន ព្រោះមានតែមេដឹកនាំកំពូលរបស់អាមេរិក លោក ចូល ប៉ៃដិន ម្នាក់ប៉ុណ្ណោះនឹងចូលរួម ក្រៅពីនោះ គឺមានរដ្ឋមន្ត្រីតំណាងប្រទេសនីមួយៗចូលរួមជំនួសវិញ។

លោក ពុយ គា បន្តថា ការរៀបចំនូវព្រឹត្តិការណ៍ធំមួយទៀត គឺនៅថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺការប្រជុំនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដែលមានថ្នាក់ដឹកនាំធំៗនៅប្រទេសមហាអំណាច ដូចជា លោក ពូទីន និងលោក ចូ ប៉ៃដិន គ្រោងនឹងចូលរួមផងដែរ។ រីឯ វេទិកាទី៣ គឺការប្រជុំអេពិច នៅទីក្រុងបាងកក ក្នុងប្រទេសថៃ នៅខែវិច្ឆិកាដដែល ប៉ុន្តែ ប្រមុខដឹកនាំប្រទេសទាំង២ អាចនឹងមិនចូលរួមក្នុងកិច្ចប្រជុំមួយនោះឡើយ។ ដូច្នេះ លោក ពុយ គា រំពឹងថា ការចរចារ អាចធ្វើនៅកោះបាលីនោះ ក្រោមការសម្របសម្រួលរបស់នាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌូនេស៊ី តែម្តង៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម