នយោបាយ
អ្នកនយោបាយ មើលឃើញតាំងពីដំបូងថា បក្សភ្លើងទៀនមិនអាចចងសម្ព័ន្ធភាព ជាមួយគណបក្ស ៣ផ្សេងទៀតទេ
អ្នកនយោបាយ មើលឃើញតាំងពីដំបូងថា គណបក្សភ្លើងទៀន ដែលបង្កើតឡើងដោយក្រុមអតីតគណបក្សប្រឆាំងនោះ មិនអាចចងសម្ព័ន្ធភាពជាមួយគណបក្ស ៣ផ្សេងទៀតទេ ហើយទោះបីជាចងសម្ព័ន្ធភាពជាមួយគ្នា ក៏មិនបានយូរដែរ។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៣ ខែកញ្ញានេះថា លោកមើលឃើញតាំងពីដំបូងមកម្លេះថា គណបក្សនយោបាយទាំង ៤នោះ មិនអាចចងសម្ព័ន្ធភាពជាមួយគ្នាបានទេ ជាពិសេសគឺគណបក្សភ្លើងទៀន ដែលនៅសល់ជំងឺតួឯកពីអតីតគណបក្សប្រឆាំង។
លោកថា «ខ្ញុំមើលឃើញនយោបាយពួកគាត់ តាំងពីចាប់ផ្ដើមដំបូងម្លេះថា វាមិនអាចទៅរួចទេ ដោយសារតែគណបក្សភ្លើងទៀនហ្នឹង វានៅស្រមោលជំងឺតួឯក អញ្ចឹងពីណាមិនដល់ខ្លួន គឺគាត់មិនយកភ្នែកមើល ហើយគាត់តែងតែមើលងាយគេទៀត»។

ប្រធានគណបក្សយុវជនកម្ពុជា លើកឡើងទៀតថា ទោះបីជាគណបក្សនយោបាយទាំង ៤នោះ ចងសម្ព័ន្ធភាពជាមួយគ្នាក៏ដោយ ក៏មិនបានយូរដែរ។ ដូច្នេះហើយ ទើបលោកមិនសូវជាចាប់អារម្មណ៍ប៉ុន្មានឡើយ ចំពោះដំណឹងនៃគម្រោងចងសម្ព័ន្ធរបស់គណបក្សទាំងនោះ។
លោក ពេជ្រ ស្រស់ មានប្រសាសន៍បែបនេះថា «ហើយប្រសិនជាពួកគាត់រួបរួមគ្នា ក៏អត់បានយូរដែរ ដោយសារតែចរិតៗគេហៅថា មាន់ ចរិតមាន់ គឺកាយ អត់មានរួបរួមទេ ចឹងខ្ញុំមើលឃើញដំណើរពួកគាត់តាំងពីដើមទីថា មិនអាចទៅរួចទេ ហើយបើរួបរួមក៏មិននៅគង់វង្សយូរដែរ ដូច្នេះហើយ បានខ្ញុំមិនដែលខ្វាយខ្វល់ និងចាប់អារម្មណ៍នឹងការរួបរួមរបស់ពួកគាត់»។

ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លើកឡើងដែរថា ដូចអ្វីដែលលោកធ្លាប់និយាយហើយ គឺគណបក្សភ្លើងទៀន មិនចងសម្ព័ន្ធភាពជាមួយគណបក្សណាទេ ពីព្រោះគណបក្សភ្លើងទៀន មិនព្រមចែក រំលែកសំឡេងដែលបាន ២០ភាគរយឲ្យគណបក្សដទៃឡើយ។
លោក សុខ ឥសាន បានសរសេរនៅក្នុងគ្រុបតេលេក្រាម Press groupថា «ទោះមានការចងសម្ព័ន្ធភាព ឬមិនចង ក៏គណបក្សប្រជាជនកម្ពុជា នៅតែបន្តដឹកនាំប្រទេសដដែល សំឡេងឆ្នោតជាង ៧០ភាគរយក្នុងការបោះឆ្នោតឆ្នាំ ២០២២ ជាមូលដ្ឋានគ្រឹះសម្រាប់គណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសតទៅអនាគត»។
គួររំលឹកថា កន្លងទៅគណបក្សនយោបាយចំនួន ៤ រួមមាន៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្ពុជានិយម, និងគណបក្សភ្លើងទៀន បានប្រកាសអំពីបំណងនៃការចងសម្ព័ន្ធភាពជាមួយគ្នា ដើម្បីត្រៀមចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដឆ្នាំ ២០២៣ខាងមុខ។
ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះ មន្ត្រីគណបក្សភ្លើងទៀន បានប្រកាសថា គណបក្សរបស់ខ្លួន មិនអាចចងសម្ព័ន្ធជាមួយគណបក្ស ៣ផ្សេងទៀតទេ ពីព្រោះជិតដល់ថ្ងៃបោះឆ្នោត និងម្យ៉ាងទៀត គណបក្សនេះ អះអាងថា ខ្លួនជាគណបក្សធំ មិនអាចចងសម្ព័ន្ធភាពជាមួយគណបក្សតូចៗទេ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ២៣ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


