នយោបាយ
ក្រសួងមហាផ្ទៃ បដិសេធសំណើរសុំបង្កើតគណបក្ស ខ្ញុំបម្រើខ្មែរ
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា នៅល្ងាចថ្ងៃទី៦ ខែតុលានេះ បានបដិសេធសំណើស្នើសុំបង្កើតគណបក្សឈ្មោះ ខ្ញុំបម្រើខ្មែរ ដែលមានលោក ឯម សុខសុវណ្ណ ជាតំណាងស្ថានិកគណបក្ស។ នេះបើតាមលិខិតមួយច្បាប់ដែល លោក ស សុខា ចុះហត្ថលេខា នាល្ងាចថ្ងៃទី០៦ ខែតុលានេះ ដើម្បីជូនដំណឹងទៅលោក ឯម សុខសុវណ្ណ។
បើតាមលិខិតរបស់ក្រសួងមហាផ្ទៃ មូលហេតុ នៃការបដិសេធសំណើសុំបង្កើតគណបក្សនយោបាយឈ្មោះ ខ្ញុំបម្រើខ្មែរ នេះ គឺដោយសារតមានចំណុចមួយចំនួន នៅតែមិនអនុលោមតាមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីគណបក្សនយោបាយក្នុងប្រទេសកម្ពុជា។

ជាការកត់សម្គាល់ នេះជាលើកទី២ ហើយដែលក្រសួងមហាផ្ទៃ បដិសេធសំណើរបស់លោក ឯម សុខសុវណ្ណ ដែលសុំបង្កើតគណបក្សនយោបាយនៅកម្ពុជា។ លើកទីមួយ គឺកាលពីថ្ងៃទី១២ ខែកញ្ញា កន្លងទៅ ក្រសួងមហាផ្ទៃបានបដិសេធ សំណើរបស់លោក ឯម សុខ សុវណ្ណ ដែលសុំបង្កើតគណបក្សឈ្មោះ អាយ៉ងខ្មែរ ហើយចំពោះមូលហេតុដែលក្រសួងមហាផ្ទៃបដិសេធសំណើសុំបង្កើតគណបក្សនោះ គឺដោយសារមានចំណុចមួយចំនួន មិនអនុលោមតាមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីគណបក្សនយោបាយក្នុងប្រទេសកម្ពុជា និងតំណាងគណបក្សមិនបានចុះហត្ថលេខាទទួលស្គាល់បញ្ជីរាយនាមពលរដ្ឋខ្មែរទាំង៨០រូប ដែលផ្ដួចផ្ដើមបង្កើតគណបក្ស អាយ៉ងខ្មែរនេះ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


