នយោបាយ
មន្ត្រីបក្សភ្លើងទៀន ស្នើឲ្យលុបសេចក្តីសម្រេចតែងតាំងគណៈកម្មាធិការប្រតិបត្តិខេត្តសៀមរាបថ្មី
អនុប្រតិបត្តិគណបក្សភ្លើងទៀនខេត្តសៀមរាប បានដឹកនាំកម្លាំងក្រុមប្រឹក្សាជាប់ឆ្នោត និងក្រុមការងារតាមឃុំ-ស្រុក ជួបជុំនៅទីស្នាក់ការគណបក្សចាស់ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ដោយដង្ហែក្បួនទៅកាន់ទីស្នាក់ការគណបក្សថ្មី នៅភូមិកក្រាញ់ សង្កាត់សៀមរាប ដើម្បីទាមទារឲ្យ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន លុបសេចក្តីសម្រេចតែងតាំង គណៈកម្មាធិការប្រតិបត្តិខេត្តសៀមរាបថ្មី ព្រមទាំងសួររកខុសត្រូវនៃការលុបសមាជិកភាពក្រុមប្រឹក្សាជាប់ឆ្នោតចំនួន ៣រូប និងប្រធានក្រុមការងារស្រុកស្វាយលើ ខេត្តសៀមរាប ផងដែរ។

លោក នឹម វ៉ាន់សំ ប្រធាន គ.ជ.ប ខេត្តសៀមរាប បានឲ្យដឹងថា ករណីនេះមិនទាន់ដល់ដំណាក់កាលដែលដោះស្រាយដោយគណៈកម្មការជាតិបោះឆ្នោតទេ គឺជាការសម្របសម្រួលផ្ទៃក្នុងរបស់ពួកគាត់។ ហើយបើមានបញ្ហាគឺអាចទាក់ទងទៅសមត្ថកិច្ចឬអាជ្ញាធរមូលដ្ឋានបាន។ លោកបន្តថា ករណីនេះលោកក៏ទទួលបានព័ត៌មានពីសមត្ថកិច្ចដែរ គឺអនុប្រតិបត្តិគណបក្សភ្លើងទៀនខេត្តសៀមរាប បានដឹកនាំក្រុមកម្លាំងក្រុមប្រឹក្សាជាប់ឆ្នោត និងក្រុមការងារតាមឃុំ-ស្រុក ជួបជុំនៅទីស្នាក់ការគណបក្សចាស់ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ដោយដង្ហែក្បួនទៅកាន់ទីស្នាក់ការគណបក្សថ្មី នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង សៀមរាប ដើម្បីទាមទារឲ្យលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន លុបសេចក្តីសម្រេចតែង តាំង គណៈកម្មាធិការប្រតិបត្តិខេត្តសៀមរាបថ្មី ព្រមទាំង សួររកខុសត្រូវនៃការលុបសមាជិកភាពក្រុមប្រឹក្សាជាប់ឆ្នោតចំនួន ៣រូប និងប្រធានក្រុមការងារស្រុកស្វាយលើ ផងដែរ។
សូមបញ្ជាក់ផងដែរថា នៅក្នុងហេតុការណ៍នោះគឺត្រូវបានបញ្ចប់ត្រឹមម៉ោង១០ព្រឹកថ្ងៃទី ២៧ខែមករាឆ្នាំ២០២៤ ដោយប្រធានគណបក្សភ្លើងទៀន បានចាកចេញដោយមិនទាន់មានដំណោះស្រាយ ជាមួយមន្ត្រីពាក់ព័ន្ធនៅឡើយ៕
ដោយ៖ជុន កុសល


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


