នយោបាយ
លោក ហ្សង់ ហ្វ្រង់ស័រតាន់ បង្ហាញលទ្ធផល៥ចំណុចបន្ទាប់ពីសម្តេចធិបតីបញ្ចប់ទស្សនកិច្ចនៅកូរ៉េ
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ហ្សង់ ហ្វ្រង់ស័រតាន់ បានសង្ខេបនូវលទ្ធផល៥ចំណុច បន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជាធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។

នៅយប់ថ្ងៃទី១៨ ខែឧសភា លោក ហ្សង់ ហ្រ្វង់ស័រតាន់ បានធ្វើសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសកូរ៉េ។ ក្នុងនោះ ទី១ កម្ពុជា ស្នើទៅកាន់កូរ៉េ ថាគួរតែបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនៅកម្ពុជា សម្រាប់តែក្រុមហ៊ុនកូរ៉េ វិនិយោគទុនកូរ៉េ។ ចំពោះគោលដៅកម្ពុជា គឺជំរុញឱ្យក្រុមហ៊ុនកូរ៉េដែលកំពុងវិនិយោគនៅកម្ពុជាបង្កើនទុនវិនិយោគ និងទាក់ទាញក្រុមហ៊ុនរបស់កូរ៉េផ្សេងទៀត មកវិនិយោគនៅកម្ពុជា។ លោក ហ្សង់ ហ្វ្រង់ស័រតាន់ បញ្ជាក់ថា យន្តការទៀងទាត់មួយរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងស្ថានទូតកូរ៉េ នៅកម្ពុជា នឹងត្រូវបង្កើតឡើងដើម្បីសម្របសម្រួលប្រតិបត្តិការនានាក្នុងក្របខណ្ឌនៃការជំរុញអ្នកវិនិយោគកូរ៉េនៅកម្ពុជា។

ទី២ កម្ពុជា និងកូរ៉េ បានផ្តួចផ្តើមសម្រេចគ្នាថា គួរតែមានការពិគ្រោះយោបល់គ្នាជាទៀងទាត់រវាងសមាគមធុរកិច្ចកូរ៉នៅកម្ពុជា និងរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការវិនិយោគរបស់កូរ៉េនៅកម្ពុជាបន្ថែមទៀត។ ទី៣ ប្រទេសទាំង២ បានឯកភាពគ្នាថានឹងខិតខំជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរ ក្នុងបរិបទល្អខ្លាំងឡើងៗដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងសេរីអាស៊ាន-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបាន និងកំពុងបន្តចូលជាធរមាន។

បន្ថែមពីនោះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បញ្ជាក់ថា លទ្ធផលទី៤ ចំពោះវិស័យផ្សេងៗទៀត ថ្នាក់ដឹកនាំកំពូលទាំង២ប្រទេស ជំរុញឱ្យល្អប្រសើរទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជននៃប្រទេសទាំង២ តាមរយៈវិស័យទេសចរណ៍ អប់រំ និងតាមរយៈវិស័យពលកម្ម ដោយជំរុញឱ្យបង្កើនពលករខ្មែរនៅកូរ៉េ។ ថ្នាក់ដឹកនាំទាំង២ ក៏បានបង្ហាញក្តីរីករាយចំពោះ ការហ្វឹកហាត់ផ្នែកយោធារួមគ្នា លើកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព តាមរយៈភាពជាដៃគូត្រីភាគី រវាងអង្គការសហប្រជាជាតិ កូរ៉េ និងកម្ពុជា និងកិច្ចសហការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងនោះមានដូចជាបទល្មើសគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងការឆបោកតាមអ៊ីនធឺណេតជាដើម។ កម្ពុជា និងកូរ៉េ ក៏បានពិភាក្សាដែរ ពីវិស័យការងារ កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល វប្បធម៌ និងសិល្បៈ។ ចំណុចទី៥ សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊កយ៉ល ក៏ពិភាក្សាគ្នាដែរ ពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនផងដែរ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ហ្សង់ ហ្វ្រង់ស័រតាន់ ក៏បានបញ្ជាក់ដែរថា ទស្សនកិច្ចរបស់សម្តេចធិបតីទៅកាន់ប្រទេសកូរ៉េខាងត្បូង មិនមែនជារឿងចៃដន្យនោះទេ។ ដំណើរទស្សនកិច្ច៣ថ្ងៃរបស់សម្តេច មានសកម្មភាពមាញឹកខ្លាំង តាំងពីថ្ងៃចាប់ផ្តើមដល់បញ្ចប់ ក្នុងទស្សនកិច្ចនោះ សម្តេចបានជួបជាមួយថ្នាក់ដឹកនាំធំៗរបស់កូរ៉េ ដោយពិភាក្សាលើបញ្ហាជាច្រើន។ ជាមួយគ្នានោះ សម្តេចក៏បានជួបជាមួយពលរដ្ឋកម្ពុជាដែលរស់នៅទីនោះ ហើយអ្វីដែលសម្តេចចង់បានខ្លាំងបំផុតនោះគឺ ការសាមគ្គីរបស់ប្រជាជនខ្មែរ មិនថារស់នៅតំបន់ណាក៏ដោយ៕

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


