នយោបាយ
យុវជនបក្សកាន់អំណាច ព្រមានវាយបកទៅកាន់ក្រុមប្រឆាំងដែលចង់ប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់
យុវជនគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកំពុងកាន់អំណាច បានព្រមានវាយបកចំពោះសកម្មភាពខុសច្បាប់របស់ក្រុមប្រឆាំងដែលចង់ប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល ក្នុងគោលបំណងបំបែកបំបាក់ និងបំផ្លិចបំផ្លាញកម្ពុជា ដែលកំពុងរស់នៅក្រោមម្លប់នៃសុខសន្តិភាព។

តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានប្រកាសថា យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក៏ដូចជាយុវជនគណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស នឹងចូលរួមឆ្លើយតប និងវាយបករាល់ឧបាយកលទុច្ចរិត ការប៉ុនប៉ងបង្កចលាចល ផ្តួលរំលំរាជរដ្ឋាភិបាល តាមគ្រប់រូបភាព ក្នុងគោលបំណងបំបែកបំបាក់ និងបំផ្លិចបំផ្លាញកម្ពុជា ដែលកំពុងស្ថិតក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ នាពេលបច្ចុប្បន្ន។
ការប្រកាសនេះ បន្ទាប់ពីក្នុងរយៈពេលថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស បាននិងកំពុងធ្វើសកម្មភាពអំពាវនាវ និងបំផុសបំផុលញុះញង់ប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធក្រោកបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ដែលយកបញ្ហានៅប្រទេសបង់ក្លាដេស មកបំផុសឱ្យមានចលនាបដិវត្តន៍ពណ៌ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។

ក្នុងនាមយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក៏ដូចជាយុវជនគណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស ដែលគឺជាកម្លាំងមហាសាមគ្គីដ៏រឹងមាំក្នុងជួរយុវជនគណបក្ស គឺជាកម្លាំងស្មោះត្រង់ដាច់ខាត និងជាឆ្អឹងខ្នងដ៏រឹងមាំបំផុតរបស់គណបក្សប្រជាជនកម្ពុជា បានប្រកាសការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយប្រជាពលរដ្ឋ។ យុវជនគណបក្សប្រជាជន ចាត់ទុកការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រើមធ្យោបាយហិង្សា មិនមែនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។
យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានរៀបរាប់ពីការរស់ឡើងវិញរបស់ប្រជាជាតិកម្ពុជាទើបមានសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលសន្តិភាពនេះពិតជាមានតម្លៃធំធេង មិនអាចកាត់ថ្លៃបានឡើយ និងបានផ្តល់ឱយកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ។ ដូច្នេះ ការប៉ុនប៉ងអូស ទាញប្រទេសកម្ពុជាឱ្យធ្លាក់ក្នុងសភាពវឹកវរ ហិង្សា បង្ហូរឈាម និងឈានទៅរកសង្គ្រាមស៊ីវិលសារជាថ្មី គឺជាអំពើល្មើសច្បាប់មិនអាចអត់ឱនបានឡើយ។

ហេតុនេះ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងយុវជនគណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស ប្រឆាំងដាច់ខាតចំពោះឧបាយកលទុច្ចរិតរបស់ពួកឧទ្ទាមក្រៅច្បាប់ដែលបានញុះញង់ អុជអាល បំផ្លិចបំផ្លាញជាតិ បំផ្លាញសន្តិភាព ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក៏ដូចជាយុវជនគណបក្សប្រជាជនកម្ពុជាទាំងអស់ ក៏បានប្រកាសពីភាពស្មោះត្រង់ដោយឥតងាករេចំពោះគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្ស និងការពារឱ្យបានជាដាច់ខាតសុខសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ទោះជាក្នុងតម្លៃណាក៏ដោយ៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


