នយោបាយ
ប្រធានសភាព្រមានពីការគំរាមកំហែងសន្ដិសុខក្នុងតំបន់បើបញ្ឈប់ការឈ្លានពានរបស់ថៃមិនបាន
ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានអំពាវនាវដល់ដល់មហាសន្និបាតអន្តរសភាអាស៊ាន AIPA ចាប់អារម្មណ៍លើសកម្មភាពឈ្លានពានរបស់ថៃលើដែនអធិបតេយ្យកម្ពុជា ដោយថាបើមិនអាចបញ្ឈប់បញ្ហានេះនៅពេលនេះទេវានឹងក្លាយជាចំណុចក្ដៅមួយទៀតរបស់ពិភពលោក ហើយអាស៊ាននឹងមិនអាចសម្រេចគោលដៅរបស់ខ្លួនទេ។

ថ្លែងក្នុងមហាសន្និបាតអាយប៉ាលើកទី៤៦ នាទីក្រុងគួឡាឡាំពូរ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចសភាធិបតី ឃួន សុដារី បានហៅសកម្មភាពបំពានលើដែនដីអធិបតេយ្យរបស់ប្រទេសដទៃដូចដែលថៃអនុវត្តន៍គឺជាការអនុវត្ត «ច្បាប់ព្រៃ» ដែលប្រទេសក្នុងតំបន់អាស៊ានត្រូវនាំគ្នាចូលរួមទប់ស្កាត់។
សម្ដេចថា៖ «នៅក្នុងតំបន់អាស៊ានយើង យើងត្រូវតែចាត់វិធានការចាំបាច់គ្រប់យ៉ាង ដើម្បីការពារកុំឱ្យជម្លោះព្រំដែនកម្ពុជា–ថៃ ក្លាយជាចំណុចក្រៅមួយទៀតរបស់សកលលោកដែលអាចគំរាមកំហែងដល់សន្ដិភាព និងស្ថិរភាពតំបន់»។

ជាមួយនឹងការលើកឡើងពីការបាញ់ប្រហារដោយគ្រាប់កាំភ្លើងជ័រ និងឧស្ម័នបង្ហូរទឹកភ្នែកពីទាហានថៃមកលើពលរដ្ឋកាលពីថ្ងៃទី១៧ ខែកញ្ញា សម្ដេចសភាធិបតីបានស្នើដល់សមាជិកអាស៊ានកុំនៅស្ងៀមចំពោះសកម្មភាពគ្មានច្បាប់ទម្លាប់នេះមិនត្រូវទទួលយកទស្សនាទានដែលថា «អ្នកខ្លាំងតែងតែត្រូវ និងអ្នកខ្សោយត្រូវតែរងទុក្ខដោយស្ងាត់ស្ងៀម»នោះទេ។
សម្ដេចថា៖ «ខ្ញុំសូមគូសបញ្ជាក់ថា សាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន ជាស្នូលនិងកាតាលីករសម្រាប់ការរស់រានរបស់យើង»។
នៅចំពោះមុខតំណាងប្រតិភូសភាថៃដែលមានវត្តមាននៅមហាសន្និបាតនោះ សម្ដេចសភាធិបតី ក៏បានថ្លែងចំៗថា ជាប្រទេសមួយមិនត្រូវយកបញ្ហាផ្ទៃក្នុងមកទម្លាក់លើប្រទេសជិតខាងឡើយជៀសវាងការយកសេដ្ឋកិច្ចធ្វើជាអាវុធ សូមមានការគោរពច្បាប់អន្តរជាតិ និងតុលាការអន្តរជាតិផង។

ថៃបានបើកការបាញ់ប្រហារមកលើកម្ពុជាកាលពីថ្ងៃទី២៤ ខែកក្កដា មុននឹងឈានដល់បទឈប់បាញ់មួយនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ក្រោយបទឈប់បាញ់នេះភាគីទាំងពីរបានសម្រេចបានកិច្ចព្រមព្រៀងមួយដែលមាន១៣ចំណុចនៅថ្ងៃទី៧ ខែសីហា តែក្រោយពីនោះមកថៃបានបន្តបំពានជាបន្តបន្ទាប់ដោយរួមទាំងការបន្តឃុំខ្លួនទាហានខ្មែរ និងរាយលួសបន្លាព័ទ្ធយកដីខ្មែរជាពិសេសនៅឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងបានព្យាយាមប្រើប្រាស់ច្បាប់ព្រៃរបស់ខ្លួនបំពានយកដីខ្មែរជាបន្តបន្ទាប់ផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


