Connect with us

អាជីព

វិធី ៥ យ៉ាង រៀនគ្រប់គ្រងជីវិត ប្រសិនបើត្រូវបាត់បង់ការងារធ្វើភ្លាមៗដោយមិនបានត្រៀម

បានផុស

នៅ

ក្នុងកំឡុងពេលមានវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ មនុស្សជាច្រើនបានរងផលប៉ះពាល់ជាខ្លាំង។ អ្នកខ្លះត្រូវផ្លាស់ប្ដូរឋានៈតាមកាលៈទេសៈ ឬអត់ការងារធ្វើតែម្ដង។

ប្រសិនបើនរណាម្នាក់​ ត្រូវមកប្រឈមមុខនឹងស្ថានភាពនេះ សូមសាកល្បងមកអនុវត្ត​វិធី ៥ យ៉ាងខាងក្រោមនេះសិន៖

១ កុំ​ឲ្យ​ខ្លួនឯង​លង់​នឹង​បញ្ហា​ជ្រៅ​ពេក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​ដែលគ្មានការងារធ្វើ ដោយស្ទាក់ស្ទើរមនុស្សគ្រប់គ្នា​នឹងមានអារម្មណ៍សោកស្តាយ។ វាមិនមែន​ជា​រឿង​ចម្លែក​ទេ ​ដែល​អ្នក​ចាកចេញ​ពី​ខ្លួនឯង​ជាមួយ​នឹង​អារម្មណ៍​សោកសៅ ​​កំពុង​កើតឡើង។​ ប៉ុន្តែ​ប្រសិនបើអ្នកជួបបញ្ហា​នេះ​ សូមកុំនៅក្នុងអារម្មណ៍នោះ​យូរពេក វា​នឹង​ធ្វើ​ឲ្យ​យើង​កាន់​តែ​ពិបាក​ចាប់ផ្ដើម​ស្តា​ខ្លួនឯង​ឡើងវិញ។

២ អនុវត្ត​ទម្លាប់​ទាំងអស់​ឲ្យ​ទៅ​ជា​ធម្មតា

ចាត់ទុក​ថាការបាត់បង់ការងារ គឺដូចឲ្យយើងបានសម្រាក​ពេល​វិស្សមកាល​ដែរ។ ឆ្លៀតឱកាស​សម្រាក​និង​ត្រលប់​ទៅរកជីវិតរបស់​យើង​វិញ ​ហើយ​បន្ត​ទម្លាប់​ប្រចាំថ្ងៃ​ឲ្យទៅជាធម្មតា ​រួម​ទាំង​ការ​ភ្ញាក់​ពី​គេង ​ការ​ញ៉ាំ​អាហារ​សុខភាព។ ដោយ​គ្រាន់​តែ​ប្ដូរ​ពី​ការ​មាន​ការងារ​ធ្វើ​ មក​ចាប់ផ្តើម​ការងារ​ថ្មីឲ្យ​បាន​ឆាប់​តាមដែល​អាច​ធ្វើ​ទៅ​បាន។

៣ ស្វែងរក​ឱកាស​ដើម្បី​រៀន​ជំនាញ​ថ្មី

វា​ជា​ឱកាស​ដ៏​ល្អ​ដើម្បីបន្ថែមជំនាញថ្មីដល់​ខ្លួន​អ្នក ​ដោយទទួលយកវគ្គសិក្សាគួរ​ឲ្យ​ចាប់អារម្មណ៍ ​ដើម្បី​បន្ត​អាជីព​ទៅថ្ងៃ​មុខ។ ខណៈ​ពេល​ដែល​ស្ថានភាព​លំបាក​នេះ​ យើង​អាច​នឹង​រក​ឃើញ​ការងារ​ថ្មី​ឬ​អាជីវកម្ម​ដែល​សក្ដិសម​នឹង​យើង​មិនខាន។

៤ កុំបន្ទោស​ខ្លួនឯង​បើ​គេ​បដិសេធ​ច្រើនដង

ខណៈពេលនេះ​វាមិនងាយស្រួលក្នុងការស្វែងរកការងារ​ធ្វើ​ និង​​ត្រូវបានបដិសេធ​ដោយក្រុមហ៊ុន​ដែល​យើង​បាន​ដាក់ពាក្យ ហើយ​មិន​ចាំបាច់​បន្ទោសខ្លួនឯងថាគ្មានសមត្ថភាពទេ។ សូម​បន្ត​ដំណើរ​ទៅ​មុខ​ ហើយចងចាំថា នេះគឺជាការស្វែងរកអ្វីដែលល្អ​សម្រាប់​អ្នក​ មិនមែនគ្រាន់​តែ​ស្វែងរក​ការងារ​ធ្វើ​ប៉ុន្មាន​ថ្ងៃនោះ​ទេ។

៥ ស្វែងរក​អ្នក​ប្រឹក្សា​ប្រសិន​បើ​អ្នក​នៅ​តែ​មាន​អារម្មណ៍​មិន​ល្អ

កុំ​ទុក​ឲ្យ​អារម្មណ៍​បាត់បង់​ការងារ​នេះ នៅត្រាំត្រែងនឹងជីវិតយើងយូរពេកអី។ ប្រសិន​បើអ្នកមាន​អារម្មណ៍​ថា​វាមិន​ប្រសើរ​ឡើង​ ទោះបី​ជារឿង​នេះបានកើតឡើងមួយរយៈពេលក៏ដោយ​ សូមពិគ្រោះ​ជាមួយ​អ្នក​ដែល​ទុកចិត្ត​ឬ​ប្រសិនបើ​អ្នកមាន​ប្រវត្តិ​ធ្លាក់​ទឹកចិត្ត​រួចហើយ​​ សូម​ពិគ្រោះជាមួយ​វេជ្ជបណ្ឌិតពីស្ថានភាពនេះភ្លាមៗ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ភាពខុសគ្នារវាងបុគ្គលិកបញ្ចេញមតិ និងបុគ្គលិក Yes/OK

ចុចអាន៖ដោះស្រាយដោយសន្តិវិធី ជាមួយមិត្តរួមការងារមានចរិតយ៉ាប់ ឬពូកែចាប់កំហុសរករឿងយើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម