Connect with us

អាជីព

ភាពខុសគ្នារវាងបុគ្គលិកបញ្ចេញមតិ និងបុគ្គលិក Yes/OK

បានផុស

នៅ

វប្បធម៌នៃការប្រកួតប្រជែងគំនិត មិនត្រឹមអាចនាំទៅរកជោគជ័យនិងការប្តូរថ្មី ថែមទាំង​បង្ហាញថា  អ្នកជាមេដឹកនាំល្អ ។ មេដឹកនាំ ឬប្រធានក្រុមការងារ​ណា​ដែលចង់បានតែពាក្យលើកជើង រំពឹងទុក តែការ​យល់ស្របកំពុងឆ្ពោះទៅរកបរាជ័យជ្រៅ ដោយសារថា មនុស្ស​ឡេមឡឺម​ទើបនៅក្នុងវប្បធម៌បែបនះបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើប្រព័ន្ធបញ្ចេញមតិ​ដោយសេរី នាំមកនូវ​បរិយាកាសការងារបែបណា​ក្រៅពីបង្កើនភាពសប្បាយចិត្តនិងរីកចម្រើន?

មេដឹកនាំខ្លះប្រាថ្នាចង់បានការសម្រេចបាននូវការគាំទ្រគំនិតខ្លួន ឬទុកខ្លួនវាងវៃលើសគេ ខណៈមេដឹកនាំផ្សេងទៀត គ្រាន់តែចង់ឲ្យបុគ្គលិក​បញ្ចេញ​ឲ្យអស់ កុំលាក់លៀមនូវគំនិតក្នុងការ «ជួយ» គាត់។

ប្រព័ន្ធការងារ​អត្តនោមត័នាំមកនូវលទ្ធផលការងារបែបវាយអេបស៊ីអប ​ធ្វើឲ្យមេពេញចិត្តនិងកុហកលទ្ធផល។

រឿងដែលសាមញ្ញជាងនេះទៅទៀតគឺ បុគ្គលិកល្អចង់ធ្វើការ​ឲ្យក្រុមហ៊ុនបានល្អ បុគ្គលិកឡេមឡឺមវិញ​ខំរកវិធីនិយាយ​ឲ្យមេដឹកនាំចូលចិត្ត​ខ្លួន។ ពួកគេ​លាក់កំបាំងលទ្ធផល​មិនល្អ លាក់ហានិភ័យ រុញទូកបណ្តោយទឹក​ឬរុញស៊ីក្លូបញ្ចូលឡាន កែរបាយការណ៍ កុហក និងមិនទទួលខុសត្រូវ។

នេះមិនមែនជាកំហុសពួកគេទាំងស្រុងទេ គឺកំហុសតាំងពីដំបូង​ដែលមេដឹកនាំបានលើកទឹកចិត្ត​​ឲ្យមនុស្ស​ធ្វើរបៀបនេះ។

ប្រព័ន្ធ Yes និង OK ពិតជាអាចលូតលាស់យ៉ាងរហ័ស និងបំផ្លាញដោយភាពស្ងៀមស្ងាត់និងខ្វះការទំនាក់ទំនងពិត។

ដំណោះស្រាយ​ល្អបំផុត គឺ​ការទំនាក់ទំនងត្រឹមត្រូវនិងការផ្តល់រង្វាន់ឬដាក់ទោសគ្មានការយោគយល់ ។ នៅក្នុងនាយកដ្ឋានមួយ ដែលមេដឹកនាំម្នាក់យល់ច្បាស់ពីអ្វីដែលមនុស្សគ្រប់គ្នាកំពុងធ្វើប្រសើរជាង ការស្តាប់តែចេញពីមាត់មនុស្សម្នាក់។

វប្បធម៌ សំឡេងស្មើភាព អ្នកតូចតាចក៏មានសិទ្ធិនិយាយ គឺនាំទៅដល់ការបំបាត់វប្បធម៌ «១កុហកលទ្ធផលបាន។

ឧទាហរណ៍ ក្រុមការងារ​របស់យើង​បានចូលរួមក្នុងគម្រោងរយៈពេលប្រាំមួយខែ សម្រាប់កៀងគរ​អតិថិជនថ្មីៗ។ ភាគច្រើនគ្រប់គ្នាកំពុងធ្វើការពីចម្ងាយទៅការិយាល័យមិនកើត។ ប៉ុន្តែគ្រប់គ្នា​គួរតែកំពុងធ្វើអ្វីៗ តាមតួនាទីផ្ទាល់ខ្លួន មិនមែន​ដល់មេហៅប្រជុំទើបរត់ទៅទេ។

ការមានបញ្ហាទំនាក់ទំនងមិនមែនមកពីមិនជួបមុខឡើយ គឺមកពីមិនផ្តល់សេចក្តីរាយការណ៍ពិត។ ទាំងនេះ​ជាមហន្តរាយដែលកំពុងរង់ចាំយើងដួល។

កុំយកលេសកូវីដ ហើយ​ថានេះ​ជាពេលវេលាអាក្រក់ ដែលនាំឲ្យរញ៉េរញ៉ៃ។ តាមពិត​ស្ថានការណ៍មិនមែន​ជាហេតុផល​សម្រាប់ប្រព្រឹត្តអាក្រក់ ភូតភ បំភាន់ឡើយ។

ប្រសិនបើអ្នកណាម្នាក់ មិនចង់ដោះស្រាយជាមួយបញ្ហារបស់បុគ្គលិក មិនចង់ដោះស្រាយជាមួយអតិថិជនមិន ចង់ដោះស្រាយពន្លឿនចក្ខុ ទស្សនវិស័យ ពន្យា បំភ្លៃ មិនចូលចិត្តទំនាក់ទំនងត្រង់ទៅត្រង់មក បង្កើតបរិយាកាសនៃការបំភិតបំភ័យ​ឲ្យមាន​ការភ័យខ្លាចនិងញុះញង់ ឲ្យរបាយការណ៍ក្លែងក្លាយ ជាកម្សោយ​ការងារ​របស់បុគ្គលនោះ មិនមែន​មកពីកូវីដ១៩ឡើយ។

បុគ្គលិកល្អមិនដែលខ្លាចក្នុងការសួរសំណួរមេដឹកនាំទេ អ្នកដែល​ខ្លាច  អំពីភាពត្រឹមត្រូវការពិតនិងតម្លាភាពគឺមកពីគេមិនសូវ​ទទួលខុសត្រូវ​និងខ្វះលទ្ធផលពិត៕

អត្ថបទ៖លីយា៉រ៉ា

ចុចអាន៖ចង់បាន​ក្រុមការងារ​ពេញ​ដោយ​ថាមពល​ និង​ស្វាហាប់ ព្រមទាំង​ស្ថិតស្ថេរ​ផង​ដែរ​?

ចុចអាន៖ល្បិចពិសេស ធ្វើការឆាប់ឡើងប្រាក់ខែ ហើយនាំខ្លួនរីកចម្រើនថែមទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ផ្លូវជាតិលេខ ៣១ សាងសង់​សម្រេចមុនផែនការមួយ​ឆ្នាំ មន្រ្តីធានា​មាន​ស្តង់ដាគុណភាពខ្ពស់

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

អ្នកដាំ​ទុរេន​នៅ ថៃ ត្អូញសឹងគ្រប់គ្នា ខណៈរលក​កម្ដៅនៅតែ​វាយ​លុកឥតឈប់

ព័ត៌មានជាតិ២៧ នាទី មុន

​​ស្រុក​ចំនួន ៣ ក្នុង​ខេត្តបាត់ដំបងមាន​ប្រភពទឹកធម្មជាតិ​ទាក់ទាញទេសចរច្រើនជាងគេ

ព័ត៌មានជាតិ៥៣ នាទី មុន

ពលរដ្ឋជុំវិញអាងកំពីងពួយនៅតែបន្តបូមទឹកចេញពីអាងដើម្បីស្រោចស្រពស្រូវប្រាំង ទោះបីមានការហាមឃាត់ពីមន្ត្រីជំនាញ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហេតុអ្វីលោក Warren Buffett ចៀសវាងវិនិយោគលើមាស ខណៈមហាសេដ្ឋីផ្សេងទៀតពេញនិយម

Sokha Hotels

ព័ត៌មានពេញនិយម